ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត៖ “Pochettino ទម្លាក់​ចុងប៊ិច​ចូលរួម​ជាមួយ PSG ហើយ ខណៈ Tuchel ទទួល​បាន​ប្រាក់…”

របាយការណ៍​គួរ​ឲ្យ​ទុក​ចិត្ត​ដែល​ទទួល​បាន​ពី​អ្នក​សារព័ត៌មាន Fabrizio Romano ប្រាប់​កាល​ពី​ពេល​កន្លង​ទៅ​នេះ អតីត​អ្នកចាត់ការ​លោក Mauricio Pochettino បាន​ព្រមព្រៀង​ចុះ​ហត្ថលេខា​ឲ្យ​ក្លឹប Paris Saint-Germain ឡើង​កាន់​តំណែង​អ្នកចាត់ការ​ថ្មី​ហើយ។

ការ​ទម្លាក់​ចុង​ប៊ិច​លើ​កិច្ច​ព្រមព្រៀង​នេះ​ធ្វើ​ឡើង ក្រោយ​ក្លឹប​ល្ហៀងៗ​ថា​បាន​បណ្តេញ​ចោល​អ្នកចាត់ការ​លោក Thomas Tuchel ហើយ​ព្រម​ទូទាត់​ប្រាក់ ៦ លាន​អឺរ៉ូ ជុំវិញ​ការ​បញ្ចប់​កុងត្រា​មុន​កាល​កំណត់។

ការ​ប្រកាស​ផ្លូវការ​ពី​ក្លឹប​សេដ្ឋី​បារាំង ទំនង​ជា​នឹង​ធ្វើ​ឡើង​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ ទន្ទឹម​នោះ​ស្រប​ពេល​ដែល​ទីផ្សារ​ដោះដូរ​កៀក​ជិត​មក​ដល់​ផង បែប​នេះ​ការ​នាំ​យក​កីឡាករ​ថ្មី ក្រោម​ការ​ដឹកនាំ​របស់ Pochettino ក៏​អាច​នឹង​កើត​ឡើង​ដូច​គ្នា៕ ប្រភព៖ Goal

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT