Klopp ​ថា Milner ​នៅ​តែ​ជា​អ្នក​ទាត់​ប៉េណាល់ទី​ទី​១​របស់ Liverpool ​

លោក Jurgen Klopp ​បាន​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​ថា​កីឡាករ Jame Milner ​នៅ​តែ​ជា​អ្នក​ទាត់​ប៉េណាល់ទី​ទី​១​របស់​ក្រុម Liverpool ​ដដែល មិន​មាន​អ្វី​ប្រែប្រួល​ទេ។

​កន្លង​មក ​ពេល Milner ​របួស គឺ Salah ​ជា​អ្នក​រ៉ាប់រង​អ្នក​ទាត់​ប៉េណាល់ទី​នេះ ​ហើយ​រូបគេ​សម្រេច​បាន​ដល់​ទៅ​៦​គ្រាប់​មក​ហើយ។ ​យ៉ាងណាមិញ ​បើ​ទោះ​ជា​ខ្សែ​ប្រយុទ្ធ​អេហ្សីប​ធ្វើ​បាន​ល្អ​យ៉ាង​ណា​ក៏​ដោយ ក៏​លោក Klopp ​មិន​ផ្លាស់​ប្ដូរ​គំនិត​ចង់​ដូរ​អ្នក​ទាត់​ប៉េណាល់ទី​ដែរ។ ​

​លោក Klopp ​បាន​និយាយ​ថា​៖ “ខ្ញុំ​បញ្ជាក់​ឱ្យ​ច្បាស់ James ​នៅ​តែ​លេខ​១ ​ហើយ​បើ​គាត់​មិន​លេង​ទេ គឺ Mo ​។ ​តែ​ពេល Milner ​នៅ​លើ​ទីលាន គាត់​មាន​សិទ្ធិ​ផ្ដល់​ឱ្យ​នរណា​ទាត់​ក៏​បាន​ដែរ។ ​ខ្ញុំ​នៅ​ចាំ​បាន​កន្លង​មក​គាត់​នៅ​លើ​ទីលាន ​ហើយ​បាន​ផ្ដល់​វា​ឱ្យ​ទៅ Mo ​ទាត់​”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT