Real Madrid ​បន្ដ​កុងត្រា​១​ឆ្នាំ​ទៀត​ឱ្យ Modric ​

​ក្លឹប Real Madrid ​បាន​សម្រេច​ផ្ដល់​កុងត្រា​១​ឆ្នាំ​ទៀត​ឱ្យ​ទៅ​ខ្សែ​បម្រើ Luka Modric ​បន្ទាប់​ពី​រូបគេ​បង្ហាញ​ទម្រង់​លេង​ល្អ​មែនទែន​សម្រាប់​ការ​ប្រកួត​កន្លង​ទៅ​នេះ។​លោក Jose Mourinho ​មាន​គម្រោង​ចង់​នាំ​យក​ខ្សែ​បម្រើ​ខាង​លើ​នេះ​ទៅ​ចូល​រួម​ជាមួយ Spurs ​នៅ​ពេល​ដឹង​ថា​រូបគេ​សល់​កុងត្រា​ត្រឹម​ចប់​រដូវ​កាល​នេះ​ប៉ុណ្ណោះ។ ​

ក្រោយ​ពី​មាន​ក្លឹប​ចង់​បាន​នេះ​ហើយ ​ស្រាប់​តែ​ក្លឹប Real Madrid ​បាន​សម្រេច​ផ្ដល់​កុងត្រា​ដល់​កីឡាករ​ក្រូអាត​នេះ​បន្ថែម​ទៀត​តែ​ម្ដង។ ដោយ​បន្ថែម​ឱ្យ​១​ឆ្នាំ​ទៀត រហូត​ដល់​ឆ្នាំ​២០២២។

​កុងត្រា​ថ្មី​នេះ​ដែរ ​នឹង​ធ្វើ​ឱ្យ Modric ​មាន​ពេល​នៅ​អេស្ប៉ាញ​នេះ​រយៈ​ពេល​១០​ឆ្នាំ​ពេញ​តែ​ម្ដង។ ​រូបគេ​បាន​ផ្ទេរ​មក​អេស្ប៉ាញ​កាល​ពី​ឆ្នាំ​២០១២​កន្លង​ទៅ ​ជាមួយ​តម្លៃ​ខ្លួន​៣០​លាន​ផោន។ ​អំឡុង​ពេល​កន្លង​មក រូបគេ​បាន​ជួយ​ក្រុម​ឈ្នះ​ពាន UEFA Champions League ​៤​ដង ​ពាន La Liga ​២​ដង ​និង​ពាន Ballon d’Or ​មួយ​ផង​ដែរ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT