Lampard ​ខឹង​កូន​ក្រុម លេង​ខ្ជិល​ៗ ​ទល់​ក្រុម​កាំភ្លើង​ធំ Arsenal ​

​លោក Frank Lampard ​ខឹង​កីឡាករ​របស់​ខ្លួន​មែនទែន ដែល​លេង​ហាក់​ដូចជា​ខ្ជិល​ៗ​ទល់​ក្រុម​កាំភ្លើង​ធំ Arsenal ​ធ្វើ​ឱ្យ​បរាជ័យ​ក្នុង​លទ្ធផល ៣-១។

​Arsenal ​ដែល​តែងតែ​បរាជ័យ​ជាប់​មក​រហូត​នោះ បែរ​ជា​រក​ឃើញ​ជ័យជម្នះ​វិញ​នៅ​ពេល​លេង​ប៉ះ​ក្រុម​ខ្លាំង Chelsea ​នៅ​យប់មិញ​នេះ។ ​ដោយ​ក្រុម​របស់​លោក Arteta ​រក​បាន​ដល់​ទៅ​៣​គ្រាប់​ឯ​ណោះ​សម្រាប់​ការ​ប្រកួត​នេះ ​មុន​ពេល​ក្រុម Chelsea ​រក​បាន​១​គ្រាប់​វិញ​នៅ​ចុង​ម៉ោង​ទៅ​ហើយ។ ​

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ លោក Lampard ​បាន​បន្ទោស​កូន​ក្រុម​មែនទែន។ លោក​មើល​ឃើញ​ថា​សមាជិក​ម្នាក់​ៗ ជា​ពិសេស​កីឡាករ​សំខាន់​ក្នុង​ក្រុម​តែ​ម្ដង ​មិន​បាន​ធ្វើ​ល្អ​ដូច​ការ​រំពឹង​ទុក​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ពួកគេ​លេង​ដូចជា​ខ្ជិល​ៗ​មិន​ចង់​ប្រកួត​ឡើយ។ ដូច្នេះ​ហើយ​ទើប​បាន​ជា​មាន​ចន្លោះ​ប្រហោង​ច្រើន ​ធ្វើ​ឱ្យ​ក្រុម Arsenal ​មាន​ឱកាស​រក​គ្រាប់​បាល់​ជា​បន្ដ​បន្ទាប់៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT