ទី​បំផុត Arsenal ​ស្វែង​រក​ជ័យជម្នះ​ឃើញ​វិញ​ហើយ ​ឈ្នះ Chelsea ​៣-១​

ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​យក​ឈ្នះ​លើ​ក្រុម Chelsea ​ក្នុង​លទ្ធផល ​៣-១ ​សម្រាប់​ការ​ប្រកួត​ថ្ងៃ Boxing Day ​នៃ​ក្របខណ្ឌ English Premier League ​។ប៉ុន្មាន​ប្រកួត​មក​ហើយ​ដែល​ក្រុម​កាំភ្លើង​ធំ​មិន​អាច​ស្វែង​រក​ជ័យជម្នះ​បាន​នោះ​ទេ ​តែ​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ​វិញ ​ពួកគេ​អាច​បង្ហាញ​ទម្រង់​លេង​ល្អ​ឡើង​វិញ​ហើយ។ ​

ដោយ​ខ្សែ​ប្រយុទ្ធ Lacazette ​ប៉េណាល់ទី​១​គ្រាប់​នៅ​នាទី​៣៤ ​មុន​ពេល Xhaka ​ថែម​បាន​១​គ្រាប់​ទៀត​នៅ​នាទី​៤៤។ ​ឈាន​ដល់​តង់​ទី​២ ​Saka ​ក៏​ថែម​បាន​គ្រាប់​ទី​៣​នៅ​នាទី​៥៦ ​មុន​ពេល Abraham ​រក​បាន​១​គ្រាប់​វិញ​ឱ្យ Chelsea ​នៅ​នាទី​៨៥។

​ចប់​ការ​ប្រកួត Arsenal ​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​កំពុង​ឡើង​ជើង Chelsea ​យ៉ាង​ភ្ញាក់ផ្អើល​ដល់​ទៅ  ៣-១ ​ឯ​ណោះ។ ​៣​ពិន្ទុ​បន្ថែម​នេះ ​Arsenal ​ស្ថិត​នៅ​លេខ​១៤​ក្នុង​តារាង Premier League ​ដោយ​មាន​១៧​ពិន្ទុ​ឆ្លង​កាត់​១៥​ប្រកួត៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT