Pep ​ជឿ​ថា Phil Foden ​នឹង​ក្លាយ​ជា​ម៉ាស៊ីន​រក​គ្រាប់​បាល់​ថ្មី​

​លោក Pep Guardiola ​ជឿ​ជាក់​លើ​សមត្ថភាព​របស់ Phil Foden ​ថា​នឹង​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​សម្រាប់​ក្រុម Manchester City ​នៅ​ពេល​ខាង​មុខ​នេះ​។

 

​ក្រុម Man City ​នា​រដូវ​កាល​នេះ​ពិបាក​ស្វែង​រក​គ្រាប់​បាល់​មែនទែន ​ក្រោយ​ពី​មាន​ខ្សែ​ប្រយុទ្ធ​របួស​ច្រើន​មក។ យ៉ាងណាមិញ ​ទល់​ក្រុម Arsenal ​ក្រុម​របស់​លោក Pep ​ហាក់​ដូចជា​លេង​ល្អ​ឡើង​វិញ ជា​ពិសេស Foden ​កីឡាករ​វ័យ​ក្មេង​របស់​ពួកគេ​តែ​ម្ដង។ ​រូបគេ​ជា​អ្នក​បង្កើត​ឱកាស​និង​ស្វែង​រក​គ្រាប់​បាល់​ជា​ញឹកញាប់​ឱ្យ​ក្រុម Man City ​កន្លង​មក​នេះ។

​មើល​ឃើញ​ដូច្នេះ​ហើយ ទើប​បាន​ជា​លោក Pep ​បាន​ផ្ដល់​ទំនុក​ចិត្ត​ថា​រូបគេ​នឹង​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាល់​ទៀងទាត់​ម្នាក់​សម្រាប់​ក្រុម​មិន​ខាន។ ​ខណៈ​ដែល​បច្ចេកទេស​របស់​គេ​វិញ​ក៏​ល្អ ​និង​អាច​និយាយ​បាន​ថា​អនាគត​ក្លាយ​ជា​កីឡាករ​ឆ្នើម​ម្នាក់​នៅ​លើ​លោក​នេះ​មិន​ខាន៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT