Lampard ​មិន​សប្បាយ​ចិត្ត ​ពេល​ក្រុម Chelsea ​ត្រូវ​លេង​២​ប្រកួត ​ក្នុង​ពេល​៤៨​ម៉ោង​

លោក Lampard ​អ្នក​ចាត់ការ​ក្រុម Chelsea ​មិន​សប្បាយ​ចិត្ត​ជាមួយ​ការ​ដែល​ក្រុម​របស់​លោក​លេង​ដល់​ទៅ​២​ប្រកួត ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​៤៨​ម៉ោង​នោះ​ទេ ​ក្នុង​ការ​ប្រកួត​ថ្ងៃ  Boxing Day ​។

​ក្រុម​តោ​ខៀវ Chelsea ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal ​មុន​ពេល​ប៉ះ​ជាមួយ​ក្រុម Aston Villa ​ទៀត​នៅ​ត្រឹម​តែ​ពេល​៤៨​ម៉ោង​ប៉ុណ្ណោះ។ ​កត្តា​លេង​ជាប់​គ្នា​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​លោក Lampard ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ព្រោះ​នឹង​ធ្វើ​ឱ្យ​កីឡាករ​ប្រមូល​កម្លាំង​មិន​ទាន់​ទេ។

ស្រប​ពេល​ក្រុម​ដទៃ​ទៀត​ដូច​ជា Man Utd ​ជា​ដើម​នោះ ​មាន​ពេល​៣​ថ្ងៃ​ចន្លោះ​គ្នា​សម្រាប់​ការ​ប្រកួត​២​ប្រកួត​របស់​ពួកគេ ​និង​ក្រុម Liverpool , Spurs ​វិញ​មាន​ពេល​ដល់​៤​ថ្ងៃ​ឯ​ណោះ។ ​រឿង​នេះ​លោក Lampard ​ក៏​បាន​បន្ទោស​ទៅ​អ្នក​រៀប​ចំ​កាល​វិភាគ​ប្រកួត​រួចហើយ​ក៏​ដោយ។ ក្រុម Chelsea ​បច្ចុប្បន្ន​ស្ថិត​នៅ​លេខ​៥​ក្នុង​តារាង Premier League ​ដោយ​ដាច់​៦​ពិន្ទុ​ក្រោម​ក្រុម​លេខ​១ Liverpool ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT