Rodger ​ថា​គ្មាន​អ្វី​ត្រូវ​បារម្ភ​សម្រាប់​ការ​ប្រកួត​ទល់ Man Utd ​ឡើយ

ក្រុម Leicester City ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​ម៉ោង​៧:៣០​នាទី​ល្ងាច​នេះ​។

  

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ គឺ​ជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម​លេខ​២​និង​លេខ​៣ ​ដែល​ត្រូវ​ការ​ពិន្ទុ​ដូច​គ្នា​សម្រាប់​យក​ទៅ​ប្រជែង​ជាមួយ​ក្រុម​លេខ​១ Liverpool ​។ ​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​​លោក Brendan Rodgers ​បាន​អះអាង​ថា​ក្រុម​លោក​គ្មាន​បញ្ហា​អ្វី​សម្រាប់​ការ​ប្រកួត​នេះ​ទេ ហើយ​បច្ចុប្បន្ន​ក៏​ស្ថិត​ក្នុង​តំបន់​សុវត្ថិភាព​មួយ​ផង​ដែរ។

​អតីត​អ្នក​ចាត់ការ​ក្រុម Liverpool ​ខាង​លើ​នេះ​បាន​និយាយ​ទៀត​ថា​៖ “គ្រីស្មាស​លើក​នេះ​ខុស​ពី​គ្រីស្មាស​លើក​មុន។ យើង​មាន​អារម្មណ៍​ខុស​គ្នា កីឡាករ​ជឿ​ជាក់​ថា​លើក​នេះ​យើង​នឹង​ធ្វើ​បាន​ល្អ។ ​យើង​មាន​ទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​ឈ្នះ​ការ​ប្រកួត ដូច​កាល​ប៉ះ​ជាមួយ​ក្រុម Spurs ​ដែល​យើង​អាច​ទទួល​ជ័យជម្នះ​ដែរ។ ​ខ្ញុំ​ជឿ​ជាក់​កីឡាករ​យើង​នឹង​ធ្វើ​បាន​ល្អ​មិន​ខាន”៕

ប្រពភ៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT