លីគកំពូលកម្ពុជា៖ កីឡាករពីររូប ប្តូរពីក្លិបក្នុងជើងទីពីរ តែនៅធ្វើបានល្អដដែល

ការប្រកួតលីគកំពូលកម្ពុជា បានបញ្ចប់សប្តាហ៍ទី ១៧ ទៅហើយ ដោយបឹងកេត នៅតែបន្តឈរកំពូលតារាង មានពិន្ទុប្រកៀកប្រកិតគ្នាជាមួយនឹងណាហ្គាវើល ហើយនិង វិសាខា ។

ក្រៅពីនោះ កីឡាករ Privat Mbarga បន្ទាប់ពីស៊ុតចូល ២គ្រាប់ ជួយឱ្យអាស៊ីអឺរ៉ុប ឈ្នះព្រះខ័នរាជស្វាយរៀង ក៏បានកាន់កាប់បញ្ជីកីឡាករទាត់ចូលទីច្រើនជាងគេ ( Top Scorers ) ពោលគឺ ២០គ្រាប់ ។

លើសពីនេះទៅទៀត មានកីឡាករ ២រូប ដែលបានប្តូរក្លិបកាលពីពាក់កណ្តាលរដូវកាលហើយនោះ នៅតែបង្ហាញសមត្ថភាពល្អ និងរកគ្រាប់បាល់បានដដែល ឱ្យក្លិបថ្មីរបស់ពួកគេ។

ដំបូងនោះគឺកីឡាករ ទិត្យ ឌីណា ដែលផ្លាស់ពីក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ ទៅក្លិប វិសាខា។ ឌីណា​ ស៊ុតបាន ៣គ្រាប់ឱ្យប៉ូលីស និងស៊ុតបាន ៣គ្រាប់ហើយ ឱ្យក្លិបថ្មីរបស់ខ្លួន ក្នុងការបង្ហាញខ្លួនចំនួន ៦ប្រកួតកន្លងមក ។

មួយទៀតនោះគឺកីឡាករ Sung Chihoon ដែលបានផ្ទេរពីក្លិបក្រសួងការពារជាតិ ទៅក្លិប ណាហ្គាវើល។ Chihoon រកបាន ២គ្រាប់ប៉ុណ្ណោះ កាលលេងឱ្យទ័ព ប៉ុន្តែក្រោយផ្ទេរមកណាហ្គាវើល ក្រោមការដឹកនាំរបស់លោក មាស ចាន់ណា កីឡាកររូបនេះ បានស៊ុតចូលទី ៤គ្រាប់ បន្ថែមទៀត។

ហើយបើនិយាយអំពីកីឡាករ កែវ សុខផេង ដែលស៊ុតចូលគ្រប់ការប្រកួតក្នុងជើងទីពីរ ក្រោយផ្លាស់មកលេងនៅ វិសាខា បានខកខានរកគ្រាប់បាល់ក្នុងសប្តាហ៍ទី ១៧ ដោយពួកគេចាញ់បឹងកេត ១-០ តែ សុខ ផេង រកបាន ៦គ្រាប់ហើយឱ្យក្រុមថ្មី របស់ខ្លួន ៕

  • លីគកំពូលកម្ពុជា៖ កីឡាករពីររូប ប្តូរពីក្លិបក្នុងជើងទីពីរ តែនៅធ្វើបានល្អដដែល