កក្រើក​ទឹកដី​អារ៉ាប់​រួម! បើក​ឆាក​ខែ​ដំបូង​ឆ្នាំ ២០២១ នឹង​មាន​ការ​ប្រកួត​ធំ​ ៣ លើ​សង្វៀន​ UFC

ប្រធាន​គ្រប់គ្រង UFC លោក Dana White បាន​បញ្ជាក់​ច្បាស់ការ​ហើយ​ថា ​នៅ​ខែ​មករា ឆ្នាំ ២០២១ ខាង​មុខ នឹង​មាន​ការ​ប្រកួត​ធំៗ ៣ នៅ​ចន្លោះ​រយៈ​ពេល ៨ ​ថ្ងៃ។ ក្នុង​នោះ​មាន​កម្មវិធី UFC Fight Night ចំនួន ២ និង UFC 257 ចំនួន ១។

កម្មវិធី​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​រដ្ឋធានី Abu Dhabi ក្នុង​ប្រទេស​អារ៉ាប់រួម ដែល​កាលបរិច្ឆេទ​ច្បាស់ការ​មាន​បង្ហាញ​ដូច​ខាង​ក្រោម៖

នៅ​ថ្ងៃ​ទី ១៦ ​មករា កម្មវិធី UFC Fight Night ជា​ការ​ប៉ះ​គ្នា​រវាង Max Holloway និង Calvin Kattar ​ប្រភេទ​ទម្ងន់ Featherweight


នៅ​ថ្ងៃ​ទី ២០ ​មករា កម្មវិធី UFC Fight Night ជា​ការ​ប៉ះ​គ្នា​រវាង Leon Edwards និង Khamzat Chimaev ​ប្រភេទ​ទម្ងន់ Welterweight


នៅ​ថ្ងៃ​ទី ២៣ ​មករា កម្មវិធី UFC 257 ​ជា​ការ​ប៉ះ​គ្នា​រវាង Conor McGregor និង Dustin Poirier

បញ្ជាក់​ថា​ នេះ​នឹង​ក្លាយ​ជា​លើក​ទី ៣ ហើយ​សម្រាប់ McGregor ក្នុង​ការ​វិល​ត្រលប់​មក​សង្វៀន​ក្រោយ​ប្រកាស​ចូល​និវត្ត​នៅ​ឆ្នាំ ២០១៨។ ដោយឡែក​សម្រាប់​ការ​ប្រកួត​ទល់ Poirier ​ក៏​ធ្លាប់​មាន​ប្រវត្តិ​ជួប​គ្នា​ម្តង​ដែរ ​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៤ នៅ​កម្មវិធី UFC 178 គ្រា​នោះ McGregor ទទួល​ជ័យជម្នះ​តាម​រយៈ​ការ​ផ្តួល Poirier ​នៅ​ទឹក​ទី ១៕

ប្រភព៖ UFC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT