• Messi ​ចាត់​ទុក Oblak ​ជា​អ្នក​ចាំទី​ល្អ​បំផុត​ម្នាក់​នៅ​លើ​លោក​នេះ​

    ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​ចាត់​ទុក​អ្នក​ចាំទី Jan Oblak ​ជា​អ្នក​ចាំទី​ល្អ​បំផុត​ម្នាក់​នៅ​លើ​លោក​នេះ​ក្រោយ​ពី​លេង​ឱ្យ​ក្រុម Atletico Madrid ​ជា​ច្រើន​ឆ្នាំ​មក​នេះ​។

    ​កីឡាករ​ស្លូវ៉ានី​ខាង​លើ​នេះ ​បាន​ចូល​រួម​ជាមួយ​ក្រុម AT Madrid ​តាំង​ពី​ឆ្នាំ​២០១៤​មក ​ពោល​គឺ​បាន​លេង​ទល់​ខ្សែ​ប្រយុទ្ធ Messi ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ដោយ​រូបគេ​ក៏​ទទួល​បាន​កំណត់ត្រា​ល្អ​ជា​ច្រើន​ផង​ដែរ ​ជាក់​ស្ដែង​នៅ​ដើម​ឆ្នាំ​នេះ​បាន​ក្លាយ​ជា​អ្នក​ចាំទី​រក្សា​សំណាញ់​ទី​បាន​ច្រើន​ជាង​គេ​ផង​ដែរ។

    ​ដោយសារ​តែ​ទម្រង់​លេង​ល្អ​នេះ​ហើយ ទើប​បាន​ជា Messi ​​បាន​ចាត់​ទុក​រូបគេ​ជា​អ្នក​ចាំទី​ល្អ​ម្នាក់​ផង​ដែរ។ ​បុរស​វ័យ​៣៣​ឆ្នាំ​រូប​នេះ ​បាន​និយាយ​ទៀត​ថា​៖ “វា​គឺ​ជា​រឿង​ល្អ​ដែល​បាន​ប្រកួត​ជាមួយ​គេ។ គាត់​ជា​អ្នកចាំទី​ល្អ​ម្នាក់​នៅ​លើ​លោក​នេះ។ វា​ជា​រឿង​ល្អ​ដែល​អាច​លេង​ទល់​អ្នកចាំទី​ល្អ​ម្នាក់”៕

    ប្រភព​៖ Goal

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT