Jose ​ថា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​សម្រាប់ Spurs ​យក​ពាន​

លោក Jose Mourinho ​បាន​អះអាង​ថា​ក្រុម​របស់​លោក​ជួប​ការ​ប្រកួត​លំបាក​ច្រើន​មែនទែន​នៅ​ពេល​កន្លង​មក​នេះ ដែល​ធ្វើ​ឱ្យ​មាន​ការ​បាត់​បង់​ពិន្ទុ​ច្រើន។​ដោយ​ក្នុង​ចំណោម​៥​ប្រកួត​កន្លង​មក​នេះ ​គឺ​ក្រុម​របស់​លោក​បាន​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ដល់​ទៅ​៤​ទៅ​ហើយ។ ​

កត្តា​នេះ​ហើយ ទើប​លោក Jose Mourinho ​អះអាង​ថា​នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​លីគ​អង់គ្លេស ព្រោះ​ការ​ប្រកួត​ទាំង​អស់​សុទ្ធ​តែ​ពិបាក។ ខណៈ​ដែល​ចុង​សប្ដាហ៍​នេះ ពួកគេ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Wolves ​ថែម​ទៀត។

​លោក Jose Mourinho ​បាន​និយាយ​មុន​ការ​ប្រកួត​នៅ​រាត្រី​នេះ​ថា​៖ “គ្រប់​ការ​ប្រកួត​គឺ​តែងតែ​ពិបាក។ ​ខ្ញុំ​ជឿ​ថា Wolves ​កំពុង​ប្រជែង​យក Top6 ​។ យើង​បាន​ឆ្លង​កាត់​ការ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​កន្លង​មក​នេះ ​ហើយ​ពេល​នេះ​នឹង​មាន​អ្នក​ខ្លះ​ថា​យើង​នឹង​ប៉ះ​ជាមួយ​ក្រុម​ខ្សោយ​ៗ​ខ្លះ​មិន​ខាន”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT