Pochettino ​មាន​ក្ដី​ស្រមៃ​ចង់​ដឹក​នាំ PSG ​តាំង​ពី​ឆ្នាំ​២០១៦​

Mauricio Pochettino ​គឺ​ជា​បេក្ខភាព​ឈាន​មុខ​គេ​ក្នុង​ការ​ទៅ​ដឹក​នាំ​ក្រុម PSG ​បន្ដ ​ក្រោយ​ពី​ក្លឹប​នេះ​សម្រេច​ដក​លោក Thomas Tuchel ចេញ​កាល​ពី​ម្សិលមិញ។ក្រុម PSG ​កំពុង​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី ​ដោយ​ក្នុង​នោះ​ពួកគេ​ទំនង​ជា​យក​លោក Mauricio Pochettino ​ហើយ ​ព្រោះ​អ្នក​ចាត់ការ​រូប​នេះ​មិន​ទាន់​មាន​ការងារ​នៅ​ឡើយ​ទេ។ ​

ដោយ​ឡែក​អតីត​កីឡាករ​របស់​ខ្លួន​ម្នាក់​នេះ ​ក៏​ធ្លាប់​អះអាង​ថា​ចង់​ទៅ​ដឹក​នាំ​ក្រុម PSG ​នៅ​ថ្ងៃ​ណា​មួយ​ដែរ ​កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ។ ​ស្រប​ពេល​នេះ គឺ​ជា​វេលា​ល្អ​បំផុត​ហើយ​ក្នុងការ​ធ្វើ​ឱ្យ​ក្ដី​ស្រមៃ​របស់​គេ​ក្លាយ​ជា​ការ​ពិត។

​រយៈ​ពេល​ជាង​១​ឆ្នាំ​មក​ហើយ ដែល​បុរស​សញ្ជាតិ​អាហ្សង់ទីន​ខាង​លើ​មិន​ទាន់​ទទួល​ការងារ​នៅ​ឡើយ​ទេ។ ​កន្លង​មក ​មាន​ដំណឹង​ជា​ច្រើន​ថា Pochettino ​អាច​ទំនង​ជា​ទៅ​ដឹក​នាំ Real Madrid ​ជំនួស​តំណែង Zidane ​ឬ​ទៅ​ដឹក​នាំ​ក្រុម Man Utd ​ជំនួស​តំណែង​លោក Ole ​ជា​ដើម។ តែ​ចុង​ក្រោយ​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​អ្វី​ប្រាកដ​មួយ​នៅ​ឡើយ​ទេ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT