Klopp ​ថា Salah ​មិន​មាន​អ្វី​ត្រូវ​បារម្ភ​ទេ ទោះ​មាន​ដំណឹង​ចង់​ចាកចេញ​ក៏​ដោយ​

លោក Jurgen Klopp ​បាន​អះអាង​ថា​ខ្សែ​ប្រយុទ្ធ Mohamed Salah ​មិន​មាន​អ្វី​ត្រូវ​បារម្ភ​ឡើយ ព្រោះ​រូបគេ​នៅ​ជា​កីឡាករ Liverpool ​និង​ធ្វើ​បាន​ល្អ​ដដែល។Salah ​នៅ​សល់​កុងត្រា​ដល់​ឆ្នាំ​២០២៣ ​ហើយ​រូបគេ​ជា​កីឡាករ​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​គេ​ម្នាក់​ក្នុង​ក្លឹប​ផង​ដែរ ដោយ​១​សប្ដាហ៍​ទទួល​បាន​២​សែន​ផោន។

​យ៉ាងណាមិញ ​មួយ​រយៈ​កន្លង​ទៅ​នោះ ​ស្រាប់​តែ​មាន​ដំណឹង​ថា​រូបគេ​ចង់​ចាកចេញ​ពី​ក្រុម​ហើយ ​ក្រោយ​ពី​មិន​សប្បាយ​ចិត្ត​ជាមួយ​លោក Klopp ​ដែល​មិន​ឱ្យ​រូបគេ​ធ្វើ​ប្រធាន​ក្រុម​ប្រកួត​កន្លង​ទៅ។​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​សម្រាប់​លោក Klopp ​ផ្ទាល់​វិញ​មើល​ឃើញ​ថា​មិន​មាន​អ្វី​ជា​បញ្ហា​ឡើយ។ ​

Salah ​នៅ​ផ្ដោត​អារម្មណ៍​បាន​ល្អ ​ទាំង​ចិត្ត គំនិត ​និង​កាយ​សម្បទា។ ​រូបគេ​នឹង​បន្ដ​លេង​ឱ្យ Liverpool ​ទៀត​នា​ប្រកួត​ខាង​មុខ។ ​Salah ​កំពុង​តែ​សប្បាយ​ចិត្ត​នៅ​ក្លឹប​ដដែល៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT