Chelsea ចូល​ប្រជែង Man City ​តាម​យក Haaland របស់​ក្លឹប Dortmund

ក្លឹប​តោ​ខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍ ថា​កំពុង​ប្រលូក​ក្នុង​ការ​ប្រជែង​ជាមួយ​ក្លឹប​មេឃ​ខៀវ Manchester City ជុំវិញ​ការ​ចង់​បាន​យុវជន​ឆ្នើម Erling Haaland ពី​ក្លឹប Borussia Dortmund។

បើ​ទោះ​បី​រយៈ​ពេល​ចុង​ក្រោយ​នេះ កីឡាករ​សញ្ជាតិ​ន័រវែស​ជួប​បញ្ហា​រង​របួស​ក្តី ប៉ុន្តែ​គេ​នៅ​តែ​អាច​រាប់​ជា​ចំណែក​សំខាន់​របស់​ក្លឹប ដោយ​រដូវ​កាល​ ២០២០/២១ រក​បាន​ ១៧ គ្រាប់​ហើយ​គ្រប់​ការ​ប្រកួត​ទាំង​អស់។

សម្រាប់ Man City ចង់​បាន Haaland ព្រោះ​ដើម្បី​ទុក​ជំនួស Sergio Aguero នៅ​តំណែង​ប្រយុទ្ធ​កណ្តាល ហើយ​ចង់​ចុះ​ហត្ថលេខា​យក​រូប​គេ​រយៈ​ពេល​យូរ​ទៀត​ផង។ យ៉ាងណាមិញ​តោ​ខៀវ Chelsea នៅ​ពេល​ចុង​ក្រោយ ក៏​ល្ហៀងៗ​ថា​ចាប់​ចិត្ត​ចង់​បាន​គេ​នៅ​ឆ្នាំ​ក្រោយ ២០២១ ដូច​គ្នា។

តាម​ចចាមអារ៉ាម Dortmund ចង់​បាន​តម្លៃ​ខ្លួន Haaland យ៉ាង​តូច ៩០ លាន​អឺរ៉ូ ខណៈ​កុងត្រា​សេសសល់​របស់​គេ​ជាមួយ​ក្លឹប​មាន​ដល់​បញ្ចប់​រដូវ​កាល ២០២៣/២៤ ឯ​ណោះ៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT