Aldridge៖ “បើ​ខ្ញុំ​ជា Salah ខ្ញុំ​ស្អប់ Real Madrid ​ស្លាប់​ហើយ”

អតីត​កីឡាករ​នៅ​ហង្ស​ក្រហម​គឺ​លោក John Aldridge បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា សកម្មភាព​នៃ​ការ​ប៉ះ​ទង្គិច​រវាង Salah និង Ramos នៅ​វគ្គ​ផ្តាច់ព្រ័ត្រ UCL ឆ្នាំ ២០១៨ គឺ​ធ្វើ​ឲ្យ​លោក​គិត​ថា​កីឡាករ​អេហ្សីប​មិន​គួរ​យក ក្លឹប Real Madrid ដាក់​ក្នុង​ជម្រើស​នៃ​ការ​ចាកចេញ​ឡើយ។

បញ្ជាក់​ថា Salah ​ធ្លាប់​រង​របួស​ដៃ​ធ្ងន់ធ្ងរ ក្រោយ​ប៉ះ​ទង្គិច​ជាមួយ Ramos នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាល​ពី ២ ឆ្នាំ​មុន។ ប្រាប់​សារព័ត៌មាន Liverpool Echo លោក Aldridge និយាយ​ថា៖ “ជា​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន ខ្ញុំ​គិត​ថា​ក្រោយ​បទពិសោធន៍​នៅ​ Champions League វគ្គ​ផ្តាច់ព្រ័ត្រ និង​ការ​ដែល Ramos ធ្វើ​ដាក់​គេ ប្រសិន​ខ្ញុំ​ជា Salah គឺ​ខ្ញុំ​ស្អប់ Real Madrid ណាស់​ហើយ”។

យ៉ាងណាមិញ​ជុំវិញ​ការ​ចាកចេញ​របស់ Salah ​លោក​សង្កត់​ធ្ងន់​ថា៖ “ពេល​នេះ​កីឡាករ​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​ណាស់ អ៊ីចឹង​បើ​គេ​ចង់​ចាកចេញ គឺ​គេ​នឹង​ចាកចេញ​ទៅ​ហើយ”។

បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ​វ័យ ២៨ ឆ្នាំ​រួម​ជើង​នៅ​ទឹកដី Anfield ជាង ៣ ឆ្នាំ​ហើយ ដោយ​បង្ហាញ​ខ្លួន ១៧៣ ប្រកួត រក​បាន ១១០ គ្រាប់​និង Assist ៤៥ លើក៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT