ចុម! Liverpool ​រាយការណ៍​ទៅ​ប៉ូលិស ​ក្រោយ​អ្នក​គាំទ្រ​ឃើញ​ Salah លេង​ទូរសព្ទ​ពេល​កំពុង​បើក​បរ

ក្លឹប Liverpool ​បាន​រាយការណ៍​ទៅ​ប៉ូលិស ​បន្ទាប់​ពី​បាន​ឃើញ​វីដេអូ​មួយ​ដែល​អ្នក​គាំទ្រ​ថត​​បាន ​ពេល Salah ​លេង​ទូរសព្ទ​ពេល​កំពុង​បើក​បរ។

វីដេអូ​នោះ ត្រូវ​បាន​ចែកចាយ​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម ​ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា Salah ​ប្រើ​ទូរសព្ទ អំឡុង​ពេល​បើក​បរ ដែល​នេះ​ជា​អំពើ​ខុស​ច្បាប់។ ដោយ​វីដេអូ​ថត​បាន​នោះ គឺ​ក្រុម​អ្នក​គាំទ្រ​ក្មេង​ៗ​របស់​ក្លឹប​ជា​អ្នក​ថត​បាន ពេល​ពួកគេ​ព្យាយាម​ទៅ​សុំ​ថត​រូប​ជាមួយ​ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប​ខាង​លើ​នេះ។ ប៉ូលិស​នៅ​តំបន់ Merseyside ​កំពុង​សើប​ចំពោះ​រឿង​ប្រើ​ទូរសព្ទ ពេល​បើក​បរ​នេះ ​​ខណៈ ដែល​ក្លឹប Liverpool ​ក៏​បាន​រាយការណ៍​ទៅ​ប៉ូលិស ដើម្បី​ផាក​ពិន័យ​ផង​ដែរ។

ច្បាប់​បើក​បរ​នៅ​អង់គ្លេស ​បាន​ដាក់​បម្រាម​មិន​ឱ្យ​អ្នក​បើកបរ​ប្រើ​ទូរសព្ទ​ឡើយ ​ពេល​កំពុង​កាន់​ដៃ​ចង្កូត​ឡាន។ ដោយ​អ្នក​បើកបរ ​ហាម​ដាច់​ខាត​ប្រើ​ទូរសព្ទ ​បើ​ទោះ​ជា​កំពុង​ជាប់​ស្ដុប​ក្រហម ​ឬ​អត់​ក៏​ដោយ។ ប្រសិន​បើ​រក​ឃើញ​ថា​ខុស​ច្បាប់​នេះ​មែន ​ជន​ដែល​ប្រើ​ទូរសព្ទ​នោះ​នឹង​ត្រូវ​ពិន័យ​២០០​ផោន៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT