Zidane ​ប្រាប់​មូលហេតុ​មិន​ដាក់ Hazard ​លេង​នៅ​យប់មិញ​នេះ​

​ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Granada ​ក្នុង​លទ្ធផល ២-០ ​សម្រាប់​ការ​ប្រកួត La Liga ​នៅ​យប់មិញ​នេះ ​ដោយ​មិន​បាន​ដាក់​ខ្សែ​ប្រយុទ្ធ Eden Hazard ​ឱ្យ​ចូល​លេង​នោះ​ទេ។​Hazard ​បាន​ជា​សះស្បើយ​និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដែរ សម្រាប់​ការ​ប្រកួត​ទល់ Granada ​នៅ​យប់មិញ​នេះ។

តែ​លោក Zidane ​មិន​បាន​ដាក់​ឱ្យ​រូបគេ​ចូល​លេង​នោះ​ទេ ​ដោយ​បាន​ត្រឹម​មក​អង្គុយ​កៅអី​បម្រុង​ទាល់​តែ​ចប់​ការ​ប្រកួត​តែ​ម្ដង។ ​ចំពោះ​ហេតុផល​វិញ Zidane ​បាន​និយាយ​ថា​៖ “យើង​មិន​អាច​ប្រថុយ​ដាក់​ឱ្យ Hazard ​លេង​ឡើយ។ ​គាត់​ទើប​ជា​ពី​របួស ណា​មួយ​ប្រកួត​នេះ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ច្រើន​មែនទែន។ ​ខ្ញុំ​មិន​ចង់​ប្រថុយ​ឡើយ”។

​រំលឹក​ថា​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នៅ​យប់មិញ​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម Real Madrid ​មាន​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម Atletico Madrid ​ដែល​ឈរ​នៅ​កំពូល​តារាង​ដែរ តែ​ចាញ់​គ្រាប់​ចំណេញ។ ​មួយ​វិញ​ទៀត AT Madrid ​ដែល​ឈរ​នៅ​លេខ​១​នោះ ​នៅ​សល់​ការ​ប្រកួត​ក្នុង​ដៃ​ដល់​ទៅ​២​ប្រកួត​ទៀត​ឯ​ណោះ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT