រឿង​ភ្នាល់ ​បាន​ធ្វើ​ឱ្យ Trippier ​ជាប់​ពិន័យ​មិន​ឱ្យ​ពាក់ព័ន្ធ​បាល់ទាត់​១០​សប្ដាហ៍​

​ខ្សែ​ការពារ Kieran Trippier ​ត្រូវ​ជាប់​ពិន័យ​១០​សប្ដាហ៍ ​ក្រោយ​ពី​រក​ឃើញ​ថា​រូបគេ​លេង​ល្បែង​ភ្នាល់ ដែល​ជា​រឿង​ល្មើស​ច្បាប់​កីឡា​។

​សហព័ន្ធ​បាល់ទាត់​អង់គ្លេស ​បាន​សម្រេច​ចិត្ត​ពិន័យ​លើ​កីឡាករ​វ័យ​៣០​ឆ្នាំ ​បន្ទាប់​ពី​រក​ឃើញ​ថា​រូបគេ​លួច​លេង​ល្បែង​ភ្នាល់។ ​ដោយ​១០​សប្ដាហ៍​ដែល​ពិន័យ​នេះ គឺ​រូបគេ​មិន​អាច​សូម្បី​តែ​ចូល​ហាត់​ជាមួយ​ក្រុម Atletico Madrid ​។ ​ដោយ​ឡែក​រយៈ​ពេល​ដ៏​យូរ​នេះ ​នឹង​ធ្វើ​ឱ្យ​រូបគេ​ខកខាន​បង្ហាញ​ខ្លួន​ដល់​ទៅ​១៣​ប្រកួត​ឯ​ណោះ ​មាន​ទាំង La Liga , Copa del Rey ​និង UEFA Champions League ​។

Trippier ​អាច​នឹង​ចូល​លេង​បាន​វិញ ​ឱ្យ​ក្រុម AT Madrid ​នៅ​ពេល​ប៉ះ​ជាមួយ​ក្រុម Real Madrid ​ឬ ​ការ​លេង​ជើង​ទី​២​នៃ​ពាន​រង្វាន់ UEFA Champions League ​ទល់​ក្រុម Chelsea ​៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT