មើល​ស្ថិតិ​នេះ​ក្នុង​ការ​ប្រកួត​យប់​មិញ​ ​BAYERN ល្អ​ជាង ​REAL MADRID គ្រប់​យ៉ាង​តែ​នៅ​តែ​ចាញ់

នៅ​លើ​ក្រដាស Bayern Munich ជា​ក្រុម​ដែល​ល្អ​ជាង ​Real Madrid ឆ្ងាយ ​ប៉ុន្តែ​ដូច​ដែល​ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើយ​ការ​ប្រកួត​បាល់​ទាត់​មិន​លេង​នៅ​លើ​ក្រដាស​ទេ។ទោះ​បី​ជា​ចាញ់​ដោយ​សារ​ការ​វាយ​បក​យក​ជ័យជម្នះ​២​ទល់​១​គ្មាន​នរណា​ដែល​ថា​ Bayern Munich លេង​មិន​ល្អ​ទល់​នឹង​Real Madrid នោះ​ទេ​កាល​ពី​យប់​មិញ។

ជា​ទី​បញ្ចប់​កំហុស​ដ៏​តូច​មួយ​ធ្វើ​ឲ្យ​ក្រុម​អាល្លឺម៉ង់​ត្រូវ​ចាញ់​ខណៈ​ដែល​ទម្រង់​លេង​ជា​ក្រុម​របស់​ពួក​គេ​លេង​បាន​ល្អ​បំផុត​ក៏​ដោយ។
ដំបូង​គឺ ​Bayern Munich បង្កើត​ឱកាស​ដ៏​គ្រោះថ្នាក់​បំផុតទៅ​លើ ​Real Madrid ​ចំនួន​១៣​លើក​ ខណៈ​ក្រុម​អេស្ប៉ាញ​មានឱកាស​តែ​៧​ដង​ប៉ុណ្ណោះ។​ ក្រុម​លោក​ Heynckes ទាត់​តម្រង់​ទី​ច្រើន​ជាង​ គឺ​៩​ដង​​ដោយ​៥​ដង​ចំ​ទី​ហើយ​៤​ដង​ខុស​ទី​ ខណៈ​ដែល​Real Madrid ស៊ុត​បាន​៦​ដង​ ៤​ដង​ចំ​គោលដៅ​ហើយ​២​ដង​ទៀត​បាញ់​ចាប។

ក្នុងនាម​ជា​ក្រុម​ម្ចាស់​ផ្ទះ​តែ​ងតែ​បែប​នេះ​, Bayern គ្រប់​គ្រង់​បាល់​ដល់​ទៅ​៥៨​% ​ហើយ​បើ​និយាយ​ពី​ភាព​ជោគជ័យ​នឹង​ការ​ប៉ះ​សេ​បាល់​វិញ​ ល្អ​ជាង​ Real Madrid ដាច់​តែ​ម្ដង​។ Bayern ប៉ះសេ​បាល់​ជោគជ័យ​៥៣៣​ដង​ខណៈ​ដែល​Real បាន​តែ​ ៣៤៤​ដង​ប៉ុណ្ណោះ។
និយាយ​ពី​ការ​រត់​របស់​ក្រុម​ទាំង​ពីរ​ Bayern រត់​បាន​ដល់​ទៅ​១១០.៥​គីឡូម៉ែត្រ​ខណៈ​ដែល​ Real ត្រូវ​រត់​តាម​ដេញ​បាល់​១០៦​.៥គីឡូម៉ែត្រ។

Real Madrid ខាត​ឱកាស​ដោយ​សារ​ជំហរ​ក្រៅ​ល្បែង​(Off-Side)​ដល់​ទៅ​៦​ដង ​ខណៈ​ដែល ​Bayern មិន​ដែល​Offside សោះ​តែ​ម្ដង។​ហើយ​និយាយ​ពី​បាល់​ពិន័យ​គ្រប់​យ៉ាង​គិត​ទាំង​បាល់​ពិន័យ​ជ្រុង​បាល់​ពិន័យ​ហ្វ្រីឃីក​គឺ​ Bayern បាន​ច្រើន​ដាច់​គឺ​១០​ដង​ខណៈ​ដែល ​Real បាន​តែ​៣​ដង។
ហើយ​រឿង​តែ​ម្យ៉ាង​ដែល​ជា​បញ្ហា​សម្រាប់ ​Bayern Munich គឺ​ការ​យក​ឈ្នះ​ Real Madrid ក្នុង​ការ​រក​គ្រាប់​បាល់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT