Maguire ​ថា Man Utd ​នឹង​អាច​ឈ្នះ Carabao Cup ​បាន​

​ប្រធាន​ក្រុម Harry Maguire ​មាន​ទំនុក​ចិត្ត​ថា​ក្រុម Manchester United ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ Carabao Cup ​បាន​នៅ​រដូវ​កាល​នេះ​។

​នៅ​យប់មិញ​នេះ Man Utd ​យក​ឈ្នះ​លើ​ក្រុម Everton ​បាន​ក្នុង​លទ្ធផល ២-០ ​ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ហើយ​ប៉ះ​ជាមួយ​ក្រុម Manchester City ​នៅ​ដើម​ខែ​មករា​ឆ្នាំ​២០២១​ខាង​មុខ។ ​មុន​ការ​ប្រកួត​ជំនួប Manchester Derby ​ចាប់​ផ្ដើម ​ខ្សែ​ការពារ Maguire ​មាន​ទំនុក​ចិត្ត​ថា​បិសាច​ក្រហម​នឹង​ធ្វើ​បាន​ល្អ​ជាក់​ជា​មិន​ខាន។

​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​បាន​និយាយ​ថា​៖ “ពេល​អ្នក​លេង​ឱ្យ Manchester United ​អ្នក​ត្រូវ​តែ​គិត​ពី​ការ​ឈ្នះ​ពាន​រង្វាន់។ ឆ្នាំ​នេះ ​យើង​បាន​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​ការ​ប្រកួត​ពាន​មួយ​ហើយ។ ខ្ញុំ​សង្ឃឹម​ថា​នឹង​យក​ពាន​រង្វាន់ Carabao Cup ​នេះ​បាន​សម្រាប់​អ្នក​គាំទ្រ​”៕

ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT