អាស៊ីអឺរ៉ុបក្លាយជាក្លិប​ទី​២​បង្ហាញគម្រូឈុតរដូវកាលថ្មីបន្ទាប់​ពី​អង្គរថាយហ្គឺរ

ក្លិបបាល់ទាត់ អាស៊ី អឺរ៉ុប យូណាយធីត នៅ​ថ្ងៃ​នេះ​បានបង្ហាញគំរូឯកសណ្ឋានប្រកួតផ្លូវការរដូវកាលឆ្នាំ២០២១របស់ខ្លួនដែល​មាន ឈុតក្នុងដី និងឈុតក្រៅដី។
សម្រាប់​ឈុត​ក្នុង​ដី​មាន​ពណ៌ខៀវ (អាវខៀវ ខោខ្មៅ)​ហើយ​ឈុត​ក្រៅដី​អាវលឿង​និង​ខ្មៅ​ដដែល។ ឈុត​រដូវ​កាល​នេះ​គឺ​ជា​ផលិតផល​របស់​ក្រុមហ៊ុន​ផលិតសម្លៀកបំពាក់កីឡាដ៏​ល្បី​នៅ​កម្ពុជា TN Sport។ ក្លិប​បាន​ប្រកាស​ដែរ​ថា សម្រាប់ឈុតអ្នកគាំទ្រសម្រាប់​ប្រកួតផ្លូវការរដូវកាលឆ្នាំ២០២១ នឹងចេញលក់ក្នុងពេលឆាប់ខាងមុខនេះ។
ក្លិបបាល់ទាត់ អាស៊ី អឺរ៉ុប យូណាយធីតបាន​ក្លាយ​ជា​ក្លិប​ទី​៣​នៅ​កម្ពុជា​ដែល​បង្ហាញឈុត​រដូវ​កាល​ថ្មី​របស់​ខ្លួន បន្ទាប់​ពី​ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប​បាន​បង្ហាញ​ឈុត​ថ្មី​របស់​ខ្លួន​កាល​ពី​សប្ដាហ៍​មុន។ ដោយ​ឡែក​ក្លិប​ដទៃ​ទៀត មិន​ទាន់​មាន​ដំណឹង​នោះ​ទេ តែ​ឆាប់ៗនេះពួក​គេនឹងបង្ហាញឲ្យ​ដឹង​មិន​ខាន ខណៈដែល​ក្លិប​នគរបាលជាតិ​បង្ហាញ​ឈុត​ហ្វឹកហាត់៕
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT