Courtois ​ថា Real Madrid ​លេង​មិន​បាន​ល្អ​ទេ ​កាល​ពី​យប់មិញ​

​ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Granada ​ក្នុង​លទ្ធផល ២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។សម្រាប់​ការ​ប្រកួត​ខាង​លើ​នេះ​ដែរ ​ក្រុម Real Madrid ​មិន​អាច​ធ្វើ​អ្វី​ក្រុម Granada ​បាន​ទេ ​សម្រាប់​ការ​ប្រកួត​នៅ​តង់​ទី​១។ ​

ដោយ​ត្រូវ​រង់​ចាំ​ដល់​តង់​ទី​២ ​ទើប Casemiro ​អាច​រក​បាន​១​គ្រាប់​នៅ​នាទី​៥៧ ​ហើយ​នៅ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ​នាទី​៩០+៣ ​ទើប Benzema ​ថែម​បាន​១​គ្រាប់​ទៀត ​ដើម្បី​យក​ឈ្នះ​ក្នុង​លទ្ធផល ២-០។

​​បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​អ្នក​ចាំទី Courtois ​បាន​មើល​ឃើញ​ថា​ក្រុម Real Madrid ​លេង​មិន​បាន​ល្អ​ដូច​ប្រកួត​រាល់​ដង​នោះ​ទេ។ ​កីឡាករ​បែលហ្សិក​ខាង​លើ​នេះ ​បាន​និយាយ​ថា​៖ “Granada ​ធ្វើ​បាន​ល្អ​ណាស់ ​ពួកគេ​បាន​ធ្វើ​ឱ្យ​យើង​ពិបាក​ជាមួយ​ការ​តាម​ដេញ​បាល់​យ៉ាង​លឿន។ វា​មិន​មែន​ជា​ប្រកួត​ល្អ​បំផុត​របស់​យើង​ទេ ប៉ុន្តែ​ការ​ឈ្នះ​ការ​ប្រកួត​ក៏​ជា​រឿង​សំខាន់​ផង​ដែរ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT