Ole ត្រូវ​ដឹក​នាំ​ក្រុម​សងសឹក Man City ​វិញ​ក្នុង​ពាន Carabao Cup ​

​​ក្រុម​បិសាច​ក្រហម Manchester United នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Manchester City ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Carabao Cup ​ក្រោយ​ពី​ពួកគេ​យក​ឈ្នះ​លើ Everton ​២-០ ​នៅ​យប់មិញ។កាល​ពី​យប់មិញ​នេះ ​ក្រុម Man Utd ​ពិត​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​បុក​ពោះ​មែនទែន។

ដោយ​ពួកគេ​រក​គ្រាប់​បាល់​បាន​២​គ្រាប់​យក​ឈ្នះ​លើ​ក្រុម Everton ​នោះ សុទ្ធ​តែ​ជា​គ្រាប់​បាល់​កើត​ឡើង​នៅ​ចុង​ម៉ោង​ទាំង​អស់។ ជាក់​ស្ដែង​១​គ្រាប់​ដំបូង​គឺ Cavani ​រក​បាន​នៅ​នាទី​៨៨ ​ហើយ​១​គ្រាប់​ទៀត Martial ​រក​បាន​នៅ​នាទី​៩០+៦​ទៅ​ហើយ។ ​២​គ្រាប់​នេះ​ល្មម​សម្រាប់​ឱ្យ​ពួកគេ​ឡើង​ទៅ​វគ្គ​បន្ដ​ហើយ។

​ដោយ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ គឺ​ក្រុម Man Utd ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Man City ​នៅ​ថ្ងៃ​ទី​៥​ខែ​មករា​ឆ្នាំ​២០២១​ខាង​មុខ​នេះ។ ខណៈ​ដែល​១​គូ​ទៀត​គឺ Spurs ​ជាមួយ​ក្រុម Brentford ​៕

ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT