ប៉ាក់ កែវម៉ូនី៖ «ខ្ញុំនៅមានចំនុចមួយចំនួនដែលត្រូវកែតម្រូវ ត្បិតតែបានលេងច្រើនជាងមុន»

« កាលពីឆ្នាំមុនចំពោះការប្រកួតដំបូងៗនៅដើមរដូវកាល ខ្ញុំមិនបានបង្ហាញខ្លួនទេ ប៉ុន្តែការប្រកួតមួយចំនួនបន្ទាប់ពីលីគត្រលប់មកវិញនោះ ខ្ញុំបានលេងជាមួយក្រុមខ្លាំងៗមួយចំនួន…”នេះ​គឺ​ជា​សម្ដី​របស់ កីឡាករប៉ាក់ កែវម៉ូនី ក្រោយបានបន្តកិច្ចសន្យារបស់ខ្លួនជាមួយក្រុមសីង្ហក្រហមភ្នំពេញក្រោន។

“ដូចជាលេងជាមួយក្រុមណាហ្គាវើលដ៏ វិសាខា និងការប្រកួតចុងក្រោយគឺលេងជាមួយបឹងកេត ពួកគេសុទ្ធតែជាក្រុមល្អៗនៅលីគ ខ្ញុំមានអារម្មណ៍ល្អណាស់ដែលបានបង្ហាញខ្លួនជាមួយក្រុមខ្លាំង ប៉ុន្តែខ្ញុំដឹងថាខ្ញុំនៅមានចំនុចមួយចំនួនដែលត្រូវកែតម្រូវ » ។

« គម្រោងរបស់ខ្ញុំនៅរដូវកាលថ្មីនេះគឺនឹងជួយក្រុមឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីឲ្យក្រុមខ្លាំងជាងរដូវកាលមុនទាំងលទ្ធផល និងការអភិវឌ្ឍន៍ខ្លួនរបស់កីឡាករម្នាក់ៗ យើងទាំងអស់គ្នាត្រូវធ្វើការជាក្រុមឲ្យបានល្អដើម្បីទទួលបានលទ្ធផលដែលយើងចង់បាន » ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT