គួរឱ្យគោរព !! គ្រូបង្វឹកព្រះខ័នរាជ កាត់ប្រាក់ខែខ្លួនឯង សូមទោសដល់អ្នកគាំទ្រ ក្រោយចាញ់អាស៊ីអឺរ៉ុប ៦-១

នៅលើគេហទំព័រផ្លូវការរបស់ក្លិបព្រះខ័នរាជស្វាយរៀង ដែលបានចុះផ្សាយនូវអត្ថបទមួយកាលពីថ្ងៃទី ១៣ ម្សិលមិញនេះ ជុំវិញគ្រូបង្វឹករបស់ពួកគេ លោក Conor Nestor បានសម្រេចកាត់ប្រាក់ខែរបស់ខ្លួនដើម្បីជាការសូមទោសដល់អ្នកគាំទ្រ ក្រោយទទួលបរាជ័យធ្ងន់ធ្ងរក្នុងទឹកដី ។

បើតាមមូលហេតុដែលបានលើកឡើងរបស់លោក គឺការសម្រេចកាត់ប្រាក់ខែនេះ ដើម្បីសូមទោសទៅដល់អ្នកគាំទ្រដែលបានទិញសំបុត្រចូលទស្សនាប្រកួតក្នុងទឹកដី តែបែរជាត្រូវខកចិត្តទៅវិញ។

គួររំលឹកថា ព្រះខ័នរាជស្វាយរៀង ចាញ់ អាស៊ីអឺរ៉ុប យូណាយធីត ទាំងពីរជើង ក្នុងលទ្ធផល ៨-២ ខណៈដែលបច្ចុប្បន្នក្រុមទាំងពីរមានពិន្ទុស្មើគ្នា ( ២១ពិន្ទុ ) ស្ថិតនៅពាក់កណ្តាលតារាងលីគកំពូល ។

សប្តាហ៍ទី ១៨ខាងមុខនេះ ព្រះខ័នរាជ ត្រូវធ្វើដំណើរទៅប្រកួតជាមួយនឹង វេស្ទើនភ្នំពេញ ក្នុងថ្ងៃអាទិត្យ ទី ១៩ ខែ សីហា ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT