(វីដេអូ) Cavani លេង​ក្បាច់ Undertaker ដាក់ Mina យប់មិញ តែ​សំណាង​អត់ VAR

Edinson Cavani ​ជា​ចំណែក​រក​បាន​មួយ​គ្រាប់ ជួយ​ឲ្យ​ក្លឹប Manchester United យក​ឈ្នះ​ទៅ​លើ Everton និង​ឆ្ពោះ​ទៅ​កាន់​វគ្គ ៤ ក្រុម​ចុង​ក្រោយ ព្រឹត្តិការណ៍ Carabao Cup។

ប៉ុន្តែ​ក្រៅ​ពី​ការ​ស៊ុត​បញ្ចូល​ទី ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយរុយហ្គាយ​ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ថា​មាន​ការ​បង្ក​កំហុស​ធ្ងន់ធ្ងរ​មួយ​ទៅ​លើ​ខ្សែ​ការពារ Yerry Mina របស់​ក្លឹប Everton ​ផង​ដែរ។ ប៉ុន្តែ​រឿង​ហួស​ចិត្ត Cavani ​មិន​ទទួល​បាន​ការ​ពិន័យ​អ្វី​ទាំង​អស់ នោះ​ក៏​ដោយសារ​តែ​អាជ្ញាកណ្ដាល​មើល​មិន​ឃើញ ហើយ​គាប់​ជួន​នៅ Carabao Cup គ្មាន​ប្រព័ន្ធ VAR ថែម​ទៀត។

នោះ​គឺ​កើត​ឡើង​នៅ​កំឡុង​នាទី ៥០ ដោយ Cavani បាន​យក​ដៃ​ទៅ​ច្របាច់​ត្រង់​ផ្នែក​បំពង់​ក​របស់ Mina ឲ្យ​គេ​ដួល​ទៅ​នឹង​ដី។ ការ​បង្ក​កំហុស​បែប​នេះ ត្រូវ​បាន​អ្នក​គាំទ្រ​មួយ​ចំនួន​បញ្ចេញ​មតិ​លើ​បណ្តាញ​សង្គម​ថា Cavani ប្រើ​ស្ទាយ​របស់​ស្តេច​ខ្មោច​លើ​សង្វៀន WWE “The Undertaker”។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

យ៉ាងណាមិញ​អាជ្ញាកណ្តាល​លោក Andrew Madley មិន​បាន​ប្រទះ​ឃើញ​សកម្មភាព​ពេល​នោះ​ឡើយ។ មួយ​ផ្សេង​ទៀត​ដោយ​គ្មាន​ VAR ត្រួតពិនិត្យ​ដូច​នៅ Premier League ក៏​នាំ​ឲ្យ​ការ​បង្ក​កំហុស​នោះ ​ឆ្លង​ផុត​ការ​ពិន័យ​អ្វី​ទាំង​អស់។ ចុះ​អ្នក​រាល់​គ្នា​វិញ ​តើ​យល់​ឃើញ​បែប​ណា​ពាក់ព័ន្ធ​នឹង​រឿង​នេះ?

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT