ក្លិបបាល់​ទាត់វិសាខាបង្ហាញគំរោងសាងសង់សាលាបាល់​ទាត់ ​THE DREAM VISAKHA TRAINING CAMP

ក្លិបបាល់​ទាត់​វិសាខា​បានបញ្ចេញ​គំរោង​សាងសង់មជ្ឈមណ្ឌលហ្វឹកហាត់បាល់​ទាត់​(សាលាបាល់​ទាត់​យុវជនថ្នាល)​ដែរល​មាន​ឈ្មោះ​ថា THE DREAM VISAKHA TRAINING CAMP ។
 
គម្រោង​នេះ​ស្ថិតក្នុង​រាជធានីភ្នំពេញ​ដែល​សាងសង់​លើផ្ទៃដីជាង​៤​ហិចតា ដែលមានទីលានលំដាប់​ខ្នាត​អន្តរជាតិ​ចំនួនបីដែល​ក្នុង​នោះ​ក្រាលស្មៅធម្មជាតិ​២​និង​ស្មៅសិប្បនិមិត្តចំនួន១។ ពិសេស​ពួក​គេនឹង​សាងសង់​តារាង​បែប Indoor សម្រាប់​លេង​ក្នុង​ស្ថានភាព​អាកាសធាតុ​មិន​អំណោយផលថែម​ទៀត។
 
ក្នុង​មជ្ឈមណ្ឌល​បាល់ទាត់​នេះ​នឹង​មាន អាគាររដ្ឋបាល​សម្រាប់​បុគ្គលិកបំពេញការងារ សាលប្រជុំ សាលសន្និសីទ មានកន្លែងហ្វឹកហាត់ បន្ទប់រៀនសម្រាប់យុវជន បន្ទប់វិភាគបាល់​ទាត់ បន្ទប់ស្នាក់នៅរបស់​គ្រូបង្វឹក និង​កីឡាករ មានបន្ទប់សម្រាប់​សំពះព្រះទាំងពុទ្ធសាសនា ឥស្លាមសាសនា អាហារដ្ឋាន បន្ទប់ថែរទាំងសម្លៀកបំពាក់និងស្បែកជើង បន្ទប់​ស្ទីមសូណា និង​កន្លែងហាត់ប្រាណក្នុងខណៈ Outdoor Crossfit៕
 
ប្រភពរូបថត៖ ក្លិបវិសាខា
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT