ម្ចាស់ជ័យលាភី៣ប្រភេទកីឡាទទួលបានប្រាក់រង្វាន់រាជរដ្ឋាភិបាល

ក្រសួងអប់រំ យុវជន និងកីឡាបានប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ម្ចាស់មេដាយចំនួន ៣ប្រភេទកីឡា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបញ្ជាក់ថា ប្រភេទកីឡាទាំង៣ដែលត្រូវប្រគល់ប្រាក់រង្វាន់ជ័យលាភីមេដាយមាសប្រាក់និងសំរឹទ្ធ ពីលើឆាកអន្តរជាតិរួមមាន៖ ១-កីឡាប៉េតង់ បានបញ្ជូនប្រតិភូ១៨នាក់ ក្នុងនោះប្រតិភូ១រូប គ្រូបង្វឹក៣រូប កីឡាករកីឡាការិនី១៤ ទៅចូលរួមការប្រកួតជើងឯកអាស៊ីលើកទី៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម លទ្ធផលទទួលបាន មេដាយមាស ៤ គ្រឿង (ជ័យលាភី១០នាក់) មេដាយប្រាក់១គ្រឿង (ជ័យលាភី៣នាក់) និងមេដាយសំរិទ្ធ១គ្រឿង (ជ័យលាភី១នាក់) ជារួមកីឡាករកីឡាការិនីចូលរួមប្រកួតចំនួន១៤នាក់ អ្នកទទួលទទួលបានជ័យលាភី១១នាក់)។

២-ការប្រកួតវ៉ូវីណាមជើងឯកពិភពលោក នៅរាជធានីភ្នំពេញ ប្រតិភូកម្ពុជា ៣២ នាក់ ក្នុងនោះ ប្រតិភូ២នាក់ គ្រូបង្វឹក -គ្រូជំនួយ៥នាក់ កីឡាករ-កីឡាការិនី ២៥នាក់ ហើយជាលទ្ធផលទទួលបានមេដាយមាសចំនួន ៩គ្រឿង (ជ័យលាភី ២៥នាក់) មេដាយប្រាក់ ១០ គ្រឿង (ជ័យលាភី ១៥នាក់) និងមេដាយសំរិទ្ធ៩គ្រឿង(ជ័យលាភី ២៣នាក់) ជារួម កីឡាករ កីឡាការិនីចូលរួមប្រកួតចំនួន២៥នាក់ អ្នកទទួលទទួលបានជ័យលាភី២១នាក់។ ៣-កីឡាតុងហ្គីល ម៉ូដូ បានបញ្ជូនប្រតិភូ ៩រូប ក្នុងនោះប្រតិភូ១រូប គ្រូបង្វឹក១រូប អាជ្ញា កណ្តាល២រូប កីឡាករ កីឡាការិនី៥រូប ចូលរួមប្រកួតជើងឯកពិភពលោកនៅប្រទេស កូរ៉េ ខាត្បូង លទ្ធផលទទួលបានមេដាយសំរិទ្ធ ៣គ្រឿង(ជ័យលាភី៣នាក់) ជារួមកីឡាករ កីឡាការិនីចូលរួមប្រកួតចំនួន៥នាក់ អ្នកទទួលទទួលបានជ័យលាភី៣នាក់។

កីឡាតុងគីលម៉ូដូ ជើងឯកពិភពលោក ថ្ងៃ ទី២៣ ខែ សីហា ដល់ថ្ងៃ ទី០២ ខែ កញ្ញា ឆ្នាំ ២០១៩ នៅសាធារណរដ្ឋកូរ៉េខាងត្បូងចូលរួមមានកីឡាករកីឡាការិនីសរុប៩នាក់ ក្នុងនោះមាន២១ប្រទេសចូលរួម កម្ពុជាឈ្នះមេដាយ សំរិទ្ធ៣គ្រឿង ប្រាក់រង្វាន់លើកទឹកចិត្ត៥២លានរៀល។

កីឡាប៉េតង់បានចូលរួមប្រកួតជើងឯកអាស៊ីលើកទី៣ ចាប់ពីថ្ងៃ ទី១៨ ទី២២ខែ ធ្នូ ឆ្នាំ២០១៩ នៅប្រទេសវៀតណាម មានប្រទេសចូលរួមចំនួន១១ប្រទេស លទ្ធផលកម្ពុជាទទួលមេដាយមាសចំនួន៤ស្មើរនិង១០គ្រឿង មេដាយប្រាក់១ស្មើរ២០គ្រឿង និងមេដាយសំរិទ្ធ១គ្រឿងមានកីឡាករកីឡាការិនីចូលរួមចំនួន៦៤នាក់ ទទួលបានមេដាយចំនួន១១នាក់ សរុប២៥៨លានរៀល។

កីឡាវ៉ូវៀតណាម ចូលរួមជើងឯកពិភពលោកលើកទី៦ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះប្រកួតចាប់ពីថ្ងៃទី១៦ ដល់២២ ធ្នូ ឆ្នាំ២០១៩ មានប្រទេសចូលរួមចំនួន២៤ប្រទេស ជាលទ្ធផលកម្ពុជាទទួលបានមេដាយមាស៩គ្រឿងជ័យលាភីចំនួន២៥នាក់ មេដាយប្រាក់ចំនួន១០គ្រឿងជ័យលាភចំនួន១៥នាក់ និងមេដាយសំរិទ្ធចំនួន៩គ្រឿងជ័យលាភីចំនួន២១នាក់ ១១២១លានរៀន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT