West Ham ​ចាប់​អារម្មណ៍ Giroud ​នៅ​ខែ​មករា​ខាង​មុខ​នេះ​

​ក្លឹប West Ham United ​កំពុង​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ​ Olivier Giroud ​​របស់​ក្រុម Chelsea ​ក្រោយ​ពី​ក្លឹប​មួយ​នេះ​ទំនង​ជា​បញ្ចេញ​ខ្សែ​ប្រយុទ្ធ​ម្នាក់​នេះ​ចេញ​នៅ​ខែ​មករា​។លោក David Moyes ​កំពុង​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ច្បាស់​ម្នាក់​ទៀត​មក​រួម​ក្រុម​នៅ​ខែ​មករា ក្រោយ​ពី​កីឡាករ​របស់​ខ្លួន​កំពុង​មាន​បញ្ហា​របួស​រយៈ​ពេល​យូរ។ ​

ដោយ​ក្នុង​នោះ Giroud ​ជា​ជម្រើស​ទី​១​របស់​ពួកគេ ព្រោះ​កីឡាករ​បារាំង​រូប​នេះ​នៅ​លេង​ល្អ​នៅ​ឡើយ។ ស្រប​ពេល​ក្រុម Chelsea ​វិញ ​ក៏​ទំនង​ជា​លក់​កីឡាករ​វ័យ​ជ្រេ​ម្នាក់​នេះ​ចេញ​ដែរ ព្រោះ​ក្លឹប​មាន​ខ្សែ​ប្រយុទ្ធ​ច្រើន​នាក់​ហើយ។

​ការ​ចង់​បាន​របស់​លោក Moyes ​នេះ ​នឹង​ជួប​ផល​វិបាក​មួយ​ចំនួន​ជាមួយ​តម្លៃ​ខ្លួន​មិន​ខាន។ ខណៈ​ដែល​លោក Lampard ​អ្នក​ចាត់ការ​ក្រុម Chelsea ​នៅ​ស្ទាក់ស្ទើរ​នៅ​ឡើយ​ទេ ​សម្រាប់​អនាគត​របស់​កីឡាករ​វ័យ​៣៤​ឆ្នាំ​ខាង​លើ​។ ​ដោយ​សារ​តែ​ភាគ​ច្រើន​ត្បិត​តែ Giroud ​ប្ដូរ​ចូល​លេង​មែន តែ​ក៏​អាច​រក​គ្រាប់​បាល់​ជា​បន្ដ​បន្ទាប់​ដែរ៕ 

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT