ខ្សែប្រយុទ្ធ Eden Hazard មានឈ្មោះក្នុងបញ្ជីដើម្បីលេងជាមួយក្រុម Granada វិញហើយ ក្រោយពីសម្រាកព្យាបាលរបួសប៉ុន្មានសប្ដាហ៍មកនេះ។កីឡាករបែលហ្សិកខាងលើនេះ អវត្តមានតាំងពីរបួសកាលលេងជាមួយ Alaves មកម្ល៉េះនៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២០។
ក្រោយពីសម្រាកប៉ុន្មានសប្ដាហ៍មក ពេលនេះរូបគេអាចចូលលេងវិញបានហើយ។ ដោយក្នុងនោះ Isco និង Vinicius Junior ក៏អាចចូលលេងវិញបានផងដែរ។ តែ Luka Modric មិនមានឈ្មោះទេ ដោយសាររបួសកាលពីប្រកួតមុន។
ក្រុមរបស់លោក Zidane កំពុងឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងតារាង La Liga មាន២៩ពិន្ទុ។ ពួកគេត្រូវការជ័យជម្នះនេះ ដើម្បីប្រជែងជាមួយក្រុម Atletico Madrid ដែលឈរនៅលេខ១ មាន៣២ពិន្ទុ និងសល់១ប្រកួតក្នុងដៃទៀត៕
ប្រភព៖ Marca