[ផ្លូវការ] Iker Casillas វិល​ត្រលប់​មក​ក្លឹប Real Madrid វិញ​ហើយ

ក្លឹប Real Madrid ​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​ ២២ ធ្នូ ថា​អតីត​ជើង​ចាស់​លោក Iker Casillas បាន​វិល​ត្រលប់​មក​ចូលរួម​ជាមួយ​ក្លឹប​វិញ​ហើយ នាម​ជា​ជំនួយ​ការ​អ្នក​គ្រប់គ្រង​ទូទៅ​លើ​ផ្នែក Real Madrid Foundation។

សេចក្តី​ថ្លែងការណ៍​របស់​ក្លឹប​បាន​សរសេរ​ថា៖ “Iker Casillas គឺ​ជា​វីរបុរស​ ដែល​តំណាង​ឲ្យ​គុណ​តម្លៃ​សម្រាប់​ក្លឹប និង​ជា​អ្នកចាំទី​ល្អ​បំផុត​របស់​យើង​ក្នុង​ប្រវត្តិសាស្រ្ត”។ កំឡុង​ពេល​ ២៥ ឆ្នាំ​ជាមួយ​ស្តេច​ស បុរស​សញ្ជាតិ​អេស្ប៉ាញ​ឈ្នះ​ពាន​សរុប​ចំនួន​ ១៩ មាន UCL ៣ លើក CWC ៣ លើក La Liga ៥ លើក Copa del Rey ២ លើក និង Supercopa de Espana ៤ លើក។

ក្រោយ​មក​លោក​បាន​ទៅ​ប្រលូក​នៅ​ក្លឹប Porto ដែល​ជា​ក្លឹប​ចុងក្រោយ មុន​ចូល​និវត្ត​ពី​អាជីព​កីឡាករ​បាល់ទាត់​នៅ​ទី​នោះ ពេល​លោក​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។

សម្រាប់​ការ​វិល​ត្រលប់​មក​វិញ​លើក​នេះ គេ​ជឿ​ថា Casillas នឹង​ជា​ចំណែក​សំខាន់​មួយ​ជួយ​អភិវឌ្ឍ​ក្លឹប​ចាស់​របស់​ខ្លួន​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT