Rivaldo ថា​បើ​ខ្លួន​បាន​ចាប់​ដៃ​គូ​ជាមួយ​កីឡាករ Real ម្នាក់​នេះ ខ្សែ​ការពារ​ក្រុម​ណា​ក៏​ខ្លាច​រអា​ដែរ

អតីត​ជើង​ចាស់​នៅ​ក្លឹប Barcelona គឺ​លោក Rivaldo បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ប្រសិន​កាល​នៅ​ជា​កីឡាករ​លោក​មាន​ឱកាស​រួម​ក្លឹប​តែ​មួយ​ជាមួយ Ronaldo Nazario នោះ គឺ​គ្មាន​ប្រព័ន្ធ​ការពារ​ក្រុម​ណា​អាច​ទប់ទល់​ពួក​លោក​បាន​ងាយៗ​ឡើយ។

បញ្ជាក់​ថា Rivaldo ជា​អតីត​ខ្សែ​ប្រយុទ្ធ​របស់ Barcelona កំឡុង​រដូវ​កាល ១៩៩៧ ដល់ ២០០២ ដោយ​រក​បាន ១២៩ គ្រាប់​និង Assist ៤១ លើក​នៅ ២៣៥ ប្រកួត​សរុប។

ប្រាប់​សារព័ត៌មាន Betfair លោក Rivaldo និយាយ៖ “ប្រសិន​ខ្ញុំ​បាន​ចាប់​ដៃ​គូ​ជាមួយ Ronaldo នៅ Real Madrid នោះ​ពួក​យើង​នឹង​ក្លាយ​ជា​ដៃ​គូ​ដ៏​គួរ​ឲ្យ​ខ្លាច​មួយ ​ព្រោះ​យើង​បាន​បង្ហាញ​ពេល​លេង​ឲ្យ​ជម្រើស​ជាតិ​ប្រេស៊ីល​ហើយ”។

លោក​សង្កត់​ធ្ងន់៖ “ការ​ដែល​យើង​កាន់​តែ​បាន​លេង​ជាមួយ​គ្នា ហើយ​នៅ​កម្រិត​ក្លឹប​ទៀត​នោះ ប្រាកដ​ជា​កាន់​តែ​អស្ចារ្យ ហើយ​ប្រព័ន្ធ​ការពារ​ក្រុម​ដទៃ​នឹង​ខ្លាច​រអា​យើង មិន​ថា​តែ​យើង​ស្ថិត​ក្នុង​ការ​លេង​ឲ្យ​ក្រុម​ណា​នោះ​ទេ ដោយ​នៅ​រដូវ​ក្តៅ [ឆ្នាំ ២០០២] Ronaldo បាន​ចុះ​ហត្ថលេខា​ឲ្យ Real Madrid ហើយ​ប្រសិន​ពេល​នោះ​យើង​បាន​ទៅ​លេង​រួម​គ្នា គឺ​ប្រាកដ​ជា​ល្អ​ខ្លាំង”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT