Pep ​ថា​បើ Arsenal ​បណ្ដេញ Arteta ​ចេញ គឺ​ជា​កំហុស​ពួកគេ​ហើយ​

​ក្រុម​កាំភ្លើង​ធំ​បន្ដ​កំណត់ត្រា​ចាញ់​ផ្ទួន​ៗ​គ្នា​ទៀត​ហើយ ​ដោយ​យប់មិញ​នេះ​ចាញ់​ក្រុម Manchester City ​ក្នុង​លទ្ធផល ៤-១ ​ក្នុង​ពាន​រង្វាន់ Carabao Cup ​។ក្រុម Arsenal ​នៅ​តែ​មិន​អាច​ស្វែង​រក​ទម្រង់​លេង​ល្អ​របស់​ខ្លួន​បាន​ដដែល។ ​

ជាក់​ស្ដែង​នៅ​យប់មិញ​នេះ ​ត្រុវ​ក្រុម Man City ​លត់​ដល់ ៤-១ ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Carabao Cup ​ទៅ​ហើយ។ ​ការ​បន្ដ​បរាជ័យ​គឺ​ជា​សម្ពាធ​កាន់​តែ​ធំ​សម្រាប់​លោក Arteta ​ហើយ​ក្នុង​ការ​ដឹក​នាំ​ក្រុម​កាំភ្លើង​ធំ​បន្ដ​ទៀត។ ខណៈ​ដែល​លោក ​មាន​គម្រោង​ចង់​ទិញ​កីឡាករ​ថ្មី​មក​ជួយ​ក្រុម​ផង​ដែរ។

​លោក Pep ​ដែល​ទើប​ដឹក​នាំ Man City ​ស៊ី Arsenal ​ហើយ​នោះ ​ក៏​មើល​ឃើញ​ថា​ក្រុម​កាំភ្លើង​គួរ​តែ​បន្ដ​ទុក​ពេល​ឱ្យ Arteta ​ដឹក​នាំ​ក្រុម​ទៀត។ ​លោក​យល់​ថា​មិន​យូរ​ទៀត​ទេ ​Arsenal ​នឹង​ត្រលប់​មក​រក​ភាព​ខ្លាំង​របស់​ខ្លួន​ឡើង​វិញ​មិន​ខាន នៅ​ពេល​ពួកគេ​យល់​ច្បាស់​ពី​ក្បួន​លេង​របស់ Arteta ​ ​ប្រសិន​បើ​ក្លឹប​នេះ​បណ្ដេញ​អ្នក​ចាត់ការ​រូប​នេះ​ចោល អាច​នឹង​ក្លាយ​ជា​កំហុស​ធំ​ក៏​ថា​បាន​៕

ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT