Messi ​បំបែក​កំណត់ត្រា Pele ​បាន​មួយ​ហើយ​

​ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​បំបែក​កំណត់ត្រា​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ក្នុង​១​ក្លឹប ​របស់ Pele ​បាន​ហើយ ​ក្រោយ​ពី​បន្ថែម​១​គ្រាប់​ទៀត​នៅ​យប់មិញ។ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម ​ Real Valladolid ​ក្នុង​លទ្ធផល ៣-០ ​ក្នុង​ការ​ប្រកួត La Liga ​នៅ​យប់មិញ​នេះ។

ដោយ​ក្នុង​ចំណោម​៣​គ្រាប់​នោះ ​ក៏​មាន​១​គ្រាប់​របស់ Messi ​ផង​ដែរ។ ​បន្ថែម​១​គ្រាប់​នេះ​ទៀត ​បាន​ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​រក​បាន​៦៤៤​គ្រាប់​ហើយ​ឱ្យ​ក្រុម​មួយ​នេះ ​ហើយ​វា​ក៏​បាន​បំបែក​កំណត់ត្រា​របស់ Pele ​វីរបុរស​បាល់ទាត់​ប្រេស៊ីល​ផង​ដែរ។

​Pele ​កាល​លេង​ឱ្យ​ក្រុម Santos ​គឺ​រក​បាន​ចំនួន​៦៤៣​គ្រាប់។ ​ដោយ​ឡែក​នៅ​ពេល​នេះ Messi ​បាន​បំបែក​វា​ទៅ​ហើយ ​ដោយ​រូបគេ​រក​បាន​៦៤៤​គ្រាប់​ក្នុង​នាម​ជា​កីឡាករ​លេង​ឱ្យ​តែ​មួយ​ក្រុម៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT