Juventus ​ស្គាល់​បរាជ័យ​ក្នុង​លីគ​រដូវ​កាល​នេះ​ហើយ​

​ក្រុម​សេះ​បង្កង់ Juventus ​បាន​ស្គាល់​បរាជ័យ​លើក​ដំបូង​ក្នុង​លីគ​នា​រដូវ​កាល​នេះ​ហើយ ​ក្រោយ​ពី​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Fiorentina ​ក្នុង​លទ្ធផល ​៣-០។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Fiorentina ​បាន​នាំ​មុខ​លើ​ក្រុម Juventus ​តាំង​ពី​នាទី​ទី​៣ ​ដោយ Dusan ​ជា​អ្នក​ធ្វើ​បាន​សម្រេច ​មុន​ពេល​ខ្សែ​បម្រើ Juan Cuadrado ​​របស់ Juventusត្រូវ​អាជ្ញាកណ្ដាល​ឲ្យ​កាត​ក្រហម​នៅ​នាទី​១៨។ ​នៅ​សល់​ត្រឹម​គ្នា​១០​នាក់​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Pirlo ​មិន​អាច​ធ្វើ​អ្វី​ដៃ​គូ​បាន​ទេ ​ហើយ​ថែម​ទាំង​ត្រូវ​គេ​បន្ដ​រក​គ្រាប់​បាល់​បាន​២​គ្រាប់​ទៀត​នៅ​នាទី​៧៦​និង​៨១។

​ការ​បាត់​បង់​៣​ពិន្ទុ​នេះ ​ធ្វើ​ឱ្យ​ក្រុម Juventus ​ស្ថិត​នៅ​លេខ​៤​ក្នុង​តារាង Serie A ​ហើយ​វា​ក៏​ជា​បរាជ័យ​ក្នុង​លីគ​ជា​លើក​ដំបូង​សម្រាប់​ក្រុម​មួយ​នេះ​ផង​ដែរ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT