បរាជ័យ​ Juventus យប់មិញ នាំ​ឲ្យ​សល់​តែ AC Milan មួយ​ទេ​មិន​ស្គាល់​ពាក្យ​ថា “ចាញ់”

ក្លឹប Juventus បាន​រង​បរាជ័យ​ក្រោម​លទ្ធផល ៣-០ ទល់​ក្លឹប Fiorentina ជាមួយ​ការ​លេង​គ្នា​ ១០ នាក់​ទល់ ១១ នាក់ ក្រោយ​ពេល Juan Cuadrado រង​ពិន័យ​កាត​ក្រហម​នៅ​តង់​ទី​មួយ។

ជាមួយ​ការ​បាត់បង់ ៣ ពិន្ទុ​នេះ សម្រាប់​ក្លឹប​ដឹកនាំ​ដោយ​លោក Andrea Pirlo ក៏​បាត់បង់​ឱកាស​បន្ត​កំណត់ត្រា​មិន​ស្គាល់​ពាក្យ​ថា “ចាញ់” ក្នុង​លីគ​ផង​ដែរ និង​ចុង​ក្រោយ​គឺ​សល់​តែ​ក្លឹប AC Milan មួយ​ប៉ុណ្ណោះ ដែល​អាច​រក្សា​កំណត់ត្រា​ដ៏​អស្ចារ្យ​ខាង​លើ។

យ៉ាងណាមិញ​នៅ​វេលា​ម៉ោង ០២:៤៥ នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ២៤ ​ធ្នូ AC Milan ក៏​នឹង​មាន​ភារកិច្ច​សំខាន់ ត្រូវ​ជួប​ក្លឹប Lazio ហើយ​ប្រសិន​ពួក​គេ​ឈ្នះ​ឬ​ស្មើ​ទៀត វា​ប្រាកដ​ជា​រឿង​ដ៏​ល្អ​មើល​សម្រាប់​សប្តាហ៍​បន្តបន្ទាប់​ទៀត មួយ​ផ្សេង​ទៀត​ឱកាស​ឆ្ពោះ​ទៅ​ការ​លើក​ពាន Serie A ក៏​កាន់​តែ​សង្ឃឹម​ច្រើន​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT