Jose ​ចង់​បាន​កីឡាករ​ម្នាក់​ទៀត​មក​រួម​ក្រុម តម្លៃ​៤៥​លាន​ផោន​

លោក Jose Mourinho ​កំពុង​ទាក់ទង​ចង់​បាន​ខ្សែ​បម្រើ Marcel Sabitzer ​របស់​ក្រុម RB Leipzig ​មក​រួម​ក្រុម​នៅ​ខែ​មករា​ខាង​មុខ​នេះ ​ជាមួយ​តម្លៃ​ខ្លួន​៤៥​លាន​ផោន​។

​លោក Jose ​សម្លឹង​ឃើញ​ទម្រង់​លេង​ល្អ​របស់ Sabitzer ​តាំង​ពី​រដូវ​កាល​មុន​មក​ម្ល៉េះ ប៉ុន្តែ​ដោយសារ​តម្លៃ​ខ្លួន​របស់​គេ​ខ្ពស់​ពេក​ទើប​មិន​អាច​ទិញ​យក​បាន​កាល​ពី​រដូវ​កាល​ដោះដូរ​កីឡាករ​កន្លង​ទៅ។ យ៉ាងណាមិញ​នា​ពេល​នេះ RB Leipzig ​ហាក់​ដូចជា​បន្ថយ​តម្លៃ​តិច​ហើយ ដើម្បី​អាច​លក់​រូបគេ​ចេញ ​យក​ប្រាក់​មក​ទប់ទល់​វិបត្តិ​ដែល​កើត​មាន​ឡើង​អំឡុង​ពេល​កូវីដ​១៩​នេះ។ ​ដោយ​កុងត្រា​នៅ​សល់​ដល់​ឆ្នាំ​២០២២ ​តម្លៃ​ខ្លួន​របស់​គេ​ទំនង​ជា​មាន​ដល់​៤៥​លាន​ផោន។

​ក្រុម Spurs ​ចង់​បាន​កីឡាករ​ខាង​លើ​មក​ដើម្បី​ជំនួស​តំណែង​របស់ Tanguy Ndombele ​ដែល​ទំនង​ជា​ត្រូវ​ចាកចេញ ​ក្រោយ​ពី​ក្រុម Barcelona ​ចាប់​អារម្មណ៍​។ តែ​យ៉ាងណា ​ត្រូវ​រង់ចាំ​មើល​ដល់​ខែ​មករា​សិន ​ថា​តើ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាងណា ​ព្រោះ​ទីផ្សារ​ដោះដូរ​នឹង​បើក​នា​ពេល​នោះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT