Juventus ​ចូល​ខ្លួន​ប្រជែង​យក Depay ​ជាមួយ Barcelona ​

ក្រុម​សេះ​បង្កង់ Juventus ​ចាប់​ផ្ដើម​ចូល​ខ្លួន​ប្រជែង​យក​ខ្សែ​ប្រយុទ្ធ Memphis Depay ​ដែរ​ហើយ ក្រោយ​ពី​ក្រុម Barcelona ​បាន​ដាក់​គោលដៅ​យក​រូបគេ​ឱ្យ​បាន​នៅ​ពេល​ខាង​មុខ​នេះ។

Depay ​ជា​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ម្នាក់​របស់​ក្រុម Lyon ​។ ​កាល​ពី​រដូវ​កាល​ដោះដូរ​កីឡាករ​កន្លង​ទៅ Barcelona ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Ronald Koeman ​បាន​ស្នើ​សុំ​ទិញ​រូបគេ​ដែរ ប៉ុន្តែ​មិន​អាច​សម្រេច​ផល​បាន។ ដោយ​ឡែក​នៅ​ខែ​មករា​ខាង​មុខ​នេះ ​ក្រុម​អ្នក​មាន​បុណ្យ​ក៏​មាន​បំណង​ចង់​ដេញ​ថ្លៃ​ម្ដង​ទៀត ​ដើម្បី​យក​កីឡាករ​ហុល្លង់​នេះ​មក​រួម​ក្រុម​ផង​ដែរ។ ​នៅ​ខែ​មករា ​តម្លៃ​ខ្លួន​របស់​គេ​នៅ​សល់​ត្រឹម​តែ​៤,៥​លាន​ផោន​ប៉ុណ្ណោះ។

​ឃើញ​តម្លៃ​ថោក​នេះ​ហើយ ទើប​ក្រុម Juventus ​ក៏​ចាប់​ផ្ដើម​ចូល​ខ្លួន​ចរចា​ផង​ដែរ។ ​លោក Andrea Pirlo ​អ្នក​ចាត់ការ​ក្រុម​ចង់​បាន Depay ​មក​នេះ គឺ​ដើម្បី​ជា​ជម្រើស​មួយ​ការពារ​ខ្លាច Morata ឬ Dybala ​របួស​៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT