Lampard ​មិន​បារម្ភ​ចំពោះ​ទម្រង់​លេង Werner ​នោះ​ទេ

​​លោក Frank Lampard ​អ្នក​ចាត់ការ​ក្រុម Chelsea ​អះអាង​ថា​លោក​មិន​បារម្ភ​ឡើយ​ចំពោះ​ការ​មិន​អាច​រក​គ្រាប់​បាល់​បាន​របស់ Timo Werner ​នៅ​ប៉ុន្មាន​ប្រកួត​មក​នេះ​។

​ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​បាន​មក​ដល់ Stamford Bridge ​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ ជាមួយ​តម្លៃ​ខ្លួន​៥៣​លាន​ផោន។ យ៉ាងណាមិញ ​កីឡាករ​អាល្លឺម៉ង់​ខាង​លើ​នេះ​នៅ​មិន​ទាន់​បង្ហាញ​សមត្ថភាព​ល្អ​នៅ​ឡើយ​ទេ ដោយ​ទើប​រក​បាន​៤​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ការ​លេង​១៤​ប្រកួត​នៅ Premier League ​ពោល​គឺ​មិន​ដល់​កម្រិត​នៃ​ការ​រំពឹង​ទុក​ឡើយ។

​បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លោក Lampard ​អ្នក​ចាត់ការ​ក្រុម​បាន​និយាយ​ថា​៖ “ខ្ញុំ​មិន​បារម្ភ​ចំពោះ​គាត់​ឡើយ។ គ្រប់​ខ្សែ​ប្រយុទ្ធ​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​ការ​គ្រាប់​បាល់ ​វា​ជា​រឿង​ធម្មតា​ក្នុង​តំណែង​នេះ។ តែ​សម្រាប់​គាត់ ​ខ្ញុំ​យល់​ថា​គាត់​ធ្វើ​បាន​ល្អ​ហើយ​ប្រកួត​កន្លង​មក​ទោះ​មិន​អាច​រក​បាន​គ្រាប់​បាល់​ក៏​ដោយ។ ​ខ្ញុំ​ជឿ​ថា​នៅ​ពេល​ខាង​មុខ គាត់​នឹង​រក​គ្រាប់​បាល់​បាន​ច្រើន​មិន​ខាន”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT