ចាញ់​២​ប្រកួត​ជាប់​គ្នា ​ពេល​នេះ Chelsea ​ស្គាល់​ជ័យជម្នះ​វិញ​ហើយ​

ក្រុម​តោ​ខៀវ Chelsea ​បាន​យក​ឈ្នះ​លើ​ក្រុម West Ham ​បាន​ក្នុង​លទ្ធផល ​៣-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។

​នៅ​ត្រឹម​នាទី​ទី​១០ Silva ​អាច​រក​គ្រាប់​បាល់​នាំ​មុខ​មុន​បាន​១​គ្រាប់​ទៅ​ហើយ ​មុន​ពេល​ខ្សែ​ប្រយុទ្ធ​​វ័យ​ក្មេង Abrahim ​ថែម​បាន​២​គ្រាប់​ទៀត​នៅ​នាទី​៧៨ ​និង​៨០។ ​ខណៈ​ដែល​ក្រុម​ភ្ញៀវ West Ham ​វិញ ​មិន​ អាច​ត​ដៃ​រួច​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ Chelsea ​នោះ​ទេ។ ​ដោយ​ចប់​ការ​ប្រកួត​តោ​ខៀវ ឈ្នះ ​៣-០។

​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Lampard ​ហក់​ឡើង​មក​លេខ​៥​ក្នុង​តារាង​វិញ​ហើយ ដោយ​មាន​២៥​ពិន្ទុ ​និង​ចាញ់​ក្រុម​កំពូល​តារាង Liverpool ​ចំនួន​៦​ពិន្ទុ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT