Neville និង Carragher ​បង្ហាញ​ឈុត ១១ រូប​ល្អ​បំផុត​ប្រចាំ​ឆ្នាំ មាន​កូន​ហង្ស ៥ រូប

ទំព័រ​ឆ្នាំ ២០២០ ​នៅ​សេសសល់​តែ​រយៈ​ពេល​ជាង ១ សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ​ហើយ​បើ​ក្រឡេក​ទៅ​មើល​ជើង​ចាស់ ២ រូប​គឺ Gary Neville និង Jamie Carragher ក៏​បាន​ធ្វើ​ការ​បញ្ចេញ​យោបល់​ដោយ​រៀបរៀង​នូវ​ឈុត ១១ រូប​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ហើយ​សង្កេត​ឃើញ​មាន​កីឡាករ​ភាគ​ច្រើន​គឺ​ជា​កូន​ក្រុម​របស់ Liverpool។

ក្នុង​នោះ​មាន​ដូច​ខាង​ក្រោម៖

  • អ្នកចាំទី: Alisson
  • ខ្សែ​ការពារ: Arnold, Coady, Van Dijk, Robertson
  • ខ្សែ​បម្រើ: De Bruyne, Henderson, Bruno Fernandes
  • ខ្សែ​ប្រយុទ្ធ: Salah, Kane និង Son

ក្នុង​នោះ​សង្កេត​ឃើញ​ថា នៅ​តំណែង​ប្រយុទ្ធ​គឺ​អវត្តមាន​កីឡាករ​សំខាន់ Sadio Mane ដែល​ជា​ប្រយុទ្ធ​ស្លាប​មាន​គុណភាព​មួយ​រូប​ដែរ ប៉ុន្តែ​នៅ​ឆ្នាំ ២០២០ ដូច​បាន​ឃើញ​ជាក់ស្តែង Son Heung-Min គឺ​សក្ដិសម​នឹង​ទទួល​បាន​តំណែង​ស្លាប​ឆ្វេង​ល្អ​បំផុត​ជាង៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT