លោក Josep Maria Bartomeu ប្រធានក្លឹប FC Barcelona នៅមិនទាន់បោះបង់ការចង់បាន Pual Pogba របស់បិសាចក្រហមនៅឡើយទេ បើទោះជាក្លឹបប្រកាសមិនព្រមលក់ក៏ដោយ។
អនាគតរបស់ Pogba នៅបិសាចក្រហមមិនទាន់ច្បាស់នៅឡើយទេ បើទោះជាកីឡាករបារាំងរូបនេះបានចូលលេងប្រកួតដំបូងឱ្យ Man Utd និងរកគ្រាប់បាល់ជ័យជម្នះបានទៀតក៏ដោយ។ ការមិនច្បាស់នេះ ក្រោយពីខ្សែបម្រើជួយបារាំងលើកពាន World Cup 2018 មានទំនាក់ទំនងមិនល្អឡើយជាមួយអ្នកចាត់ការ Jose Mourinho ក្រោយពីធ្វើការជាមួយគ្នា២រដូវកាលមកនេះ។
ជាមួយនឹងការមិនច្បាស់អនាគតនេះដែរ ក្លឹប Barcelona ដែលល្បីមួយរយៈមុនថាចង់បាន Pogba នោះ បានចេញមុខមកបញ្ជាក់ជាថ្មីម្ដងទៀតហើយ។ លើកនេះ លោកប្រធាន Bartomeu ផ្ទាល់តែម្ដងដែលនិយាយរឿងទិញយកអតីតកីឡាករ Juventus ខាងលើ។ លោក បានបង្ហើបថា៖ “ខ្ញុំមិននិយាយឈ្មោះកីឡាករទេ យើងគោរពដល់ក្លឹបដទៃទៀតដែរ។ ប៉ុន្តែយើងនៅសល់ពេល២០ថ្ងៃទៀត ដូច្នេះវានៅមានពេលវេលាសម្រាប់ទិញដូរនៅឡើយ”៕ប្រភព៖ DailyMail