កូន​ក្រុម Man Utd ៣ រូប​ជាប់​ឈ្មោះ​នៅ​បញ្ជី Top 10 នាម​កីឡាករ​បង្ហាញ​ខ្លួន​ច្រើន​នាទី​បំផុត

ការ​បិទ​ទំព័រ​ឆ្នាំ ២០២០ នៅ​សេសសល់​តែ​រយៈ​ពេល​ជាង​មួយ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ជាក់ស្ដែង​មាន​កំណត់ត្រា​និង​ស្ថិតិ​ជា​ច្រើន​ត្រូវ​បាន​គេ​លើក​មក​បង្ហាញ​ ដែល​ជា​ការ​បូក​សរុប​ការ​លេង​របស់​កីឡាករ​នៅ​រយៈ​ពេល ១ ឆ្នាំ​ពេញ។

បង្វែរ​ទៅ​ស្ថិតិ​មួយ​ពាក់ព័ន្ធ​នឹង​កីឡាករ​ដែល​ឈរ​ជើង​លើ​ទីលាន​ច្រើន​នាទី​បំផុត តើ​អ្នក​គិត​ថា​កីឡាករ​រូប​ណា​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១?

បើ​តាម​របាយការណ៍​ពី CIES Football Observatory ​ដែល​រាប់​ចាប់​ពី​ថ្ងៃ​ទី ១ មករា មក​ទល់​ថ្ងៃ​ទី ១៧ ​ធ្នូ ឆ្នាំ ២០២០ យើង​បង្ហាញ​ឈ្មោះ​អ្នក​ទាំង ១០ ដូច​ខាង​ក្រោម៖ (បញ្ជាក់ រាប់​ថេរវេលា​ឈរ​ជើង​របស់​កីឡាករ​គិត​ជា​នាទី មិន​ថា​តែ​ពេល​ជាប់​ជម្រើស​ដំបូង​ឬ​នាម​ជា​កីឡាករ​បម្រុង)

១០) Callum McGregor ក្លឹប Celtic ឈរ​ជើង ៤ ១០៦ នាទី
៩) Jesus Navas ក្លឹប Sevilla ឈរ​ជើង ៤ ១១០ នាទី
៨) Raphael Varane ក្លឹប Real Madrid ឈរ​ជើង ៤ ១២៣ នាទី
៧) Victor Lindelof ក្លឹប Man Utd ឈរ​ជើង ៤ ១៤២ នាទី


៦) Romelu Lukaku ក្លឹប Inter Milan ឈរ​ជើង ៤ ១៤៤ នាទី
៥) Bruno Pacheco ក្លឹប Ceara ឈរ​ជើង ៤ ១៦២ នាទី
៤) Bruno Fernandes ក្លឹប Man Utd ឈរ​ជើង ៤ ១៦៤ នាទី
៣) Lionel Messiក្លឹប Barcelona ៤ ២៩៣ នាទី
២) Ruben Dias ក្លឹប Man City ឈរ​ជើង ៤ ៣៤៤ នាទី


១) Harry Maguire ក្លឹប Man Utd ឈរ​ជើង ៤ ៧៤៥ នាទី៕

ប្រភព៖ CIES

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT