Arteta ​នឹង​ស្នើ​សុំ Arsenal ​ទិញ​កីឡាករ​ថ្មី​ចូល​នៅ​ខែ​មករា​ខាង​មុខ​

លោក Arteta ​អ្នក​ចាត់ការ​ក្រុម Arsenal ​មាន​គម្រោង​ស្នើ​សុំ​ប្រាក់​ពី​ថ្នាក់​លើ​បន្ថែម​ទៀត ដើម្បី​នាំ​យក​កីឡាករ​បន្ថែម​មក​រួម​ក្រុម​នៅ​ខែ​មករា​ខាង​មុខ​នេះ​។

​កាំភ្លើង​ធំ ​បាន​បរាជ័យ​ផ្ទួន​ៗ​គ្នា​មក​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​កៀក​នឹង​តំបន់​កាត់​ចោល​ទៅ​ហើយ។ ​ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​លោក Arteta អ្នក​ចាត់ការ​ក្រុម​មិន​មាន​បំណង​ចង់​ចាកចេញ​ពី​តំណែង​នោះ​ទេ ​ដោយ​លោក​រំពឹង​ថា​នៅ​ខែ​មករា​ខាង​មុខ ​អាច​យក​កីឡាករ​ថ្មី​មក​រួម​ក្រុម​បាន ដើម្បី​ស្ដារ​មុខ​មាត់​ឡើង​វិញ។ ​ដោយ​កីឡាករ​ថ្មី​ដែល​លោក​ចង់​បាន​នោះ អាច​នៅ​តំបន់​បម្រើ​។

​រំលឹក​ថា​ប្រកួត​បន្ទាប់​របស់​ក្រុម Arsenal ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Chelsea ​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ។ ​ខណៈ​ដែល​បច្ចុប្បន្ន​ពួកគេ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១៥ ​ក្រោយ​ពី​លេង​១៤​ប្រកួត មាន​១៤ពិន្ទុ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT