Rafael ​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​លឿន​បំផុត​នៅ​អ៊ីតាលី​ត្រឹម​៦​វិនាទី​

​ខ្សែ​ប្រយុទ្ធ Rafael Leao ​របស់​ក្រុម AC Milan ​បាន​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​លឿន​បំផុត​ត្រឹម​តែ​៦​វិនាទី​ប៉ុណ្ណោះ ​នា​ការ​ប្រកួត​ក្នុង​លីគ Serie A ​នៅ​យប់មិញ​នេះ​។​ក្រុម AC Milan ​បាន​យក​ឈ្នះ​លើ​ក្រុម ​Sassuolo ​ក្នុង​លទ្ធផល ២-១ ​នា​ការ​ប្រកួត​លីគ​កំពូល​អ៊ីតាលី​នៅ​យប់មិញ​នេះ។

ដោយ​ឡែក​សម្រាប់​គ្រាប់​ទី​១​របស់​ក្រុម AC Milan ​រក​បាន​ដោយ Rafael ​ហើយ​វា​ក៏​បាន​បង្កើត​ជា​កំណត់ត្រា​មួយ​ផង​ដែរ ព្រោះ​រូបគេ​រក​បាន​នៅ​វិនាទី​ទី​៦ ​ដើម​តង់​ទី​១។ ​នេះ​ជា​គ្រាប់​បាល់​កើត​ឡើង​លឿន​បំផុត​នៅ​អ៊ីតាលី ​ហើយ​ក៏​លឿន​បំផុត​ក្នុង​លីគ​កំពូល​ទាំង​៥​នៅ​អឺរ៉ុប​ផង​ដែរ។

​រំលឹក​ថា AC Milan ​កំពុង​ឈរ​នៅ​កំពូល​តារាង ​ដោយ​មាន​៣១​ពិន្ទុ ​ឆ្លង​កាត់​១៣​ប្រកួត​កន្លង​ទៅ​នេះ។ ​ក្រុម​កំពុង​តាម​ពី​ក្រោយ​គឺ Inter Milan ​ដែល​មាន​៣០​ពិន្ទុ ​និង​ក្រុម​លេខ​៣ Juventus ​មាន​២៧​ពិន្ទុ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT