មាន​ដំណឹង​ថា Salah ​មិន​សប្បាយ​ចិត្ត​នៅ Liverpool ​នឹង​ចង់​ចាកចេញ​

​ខ្សែ​ប្រយុទ្ធ Salah ​កំពុង​មិន​សប្បាយ​ចិត្ត​នៅ​ក្រុម Liverpool ​នោះ​ទេ ​ហើយ​ក៏​មាន​ចិត្ត​ចង់​ចាកចេញ​ពី​អង់គ្លេស​នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ។បើ​តាម​ Mohamed Aboutrika ​មិត្ត​រួម​សញ្ជាតិ​អេហ្ស៊ីប​បាន​បង្ហើប​ថា Salah ​ចង់​ចេញ​ពី Liverpool ​ក្រោយ​រូបគេ​មិន​សប្បាយ​ចិត្ត។

ខណៈ​ដែល​ក្លឹប​ផ្ទាល់​ក៏​ទំនង​ជា​លក់​រូបគេ​ចេញ​នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ ​ជាមួយ​ការ​ចង់​បាន​ពី​ក្លឹប​ជា​ច្រើន​។ ​ដោយ​ឡែក​សូម្បី​សាមី​ខ្លួន​កន្លង​ទៅ​នេះ ​ក៏​បង្ហើប​ពី​ការ​ចង់​ទៅ​លេង​នៅ​អេស្ប៉ាញ​ផង​ដែរ ដោយ​អាច​ជា Real Madrid ​ឬ FC Barcelona ​។

​សម្រាប់​ហេតុផល​ចង់​ចេញ​នេះ​គឺ​ដោយសារ​តែ Salah ​មិន​ពេញ​ចិត្ត​ជាមួយ​ការ​សម្រេច​របស់​លោក Jurgen Klopp ​ដែល​មិន​បាន​ឱ្យ​រូបគេ​ធ្វើ​ជា​ប្រធាន​ក្រុម​កាល​ប្រកួត​ជាមួយ ​Midtjylland ​ក្នុង​ពាន​រង្វាន់ UEFA Champions League។ ដោយ​ប្រកួត​នោះ ​លោក Klopp ​បាន​ដាក់​ឱ្យ Arnold ​ធ្វើ​ជា​ប្រធាន​ក្រុម​វិញ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT