Benzema ​បន្ដ​ជួយ Real Madrid ​ឈ្នះ ​និង​ឡើង​លេខ​២​ក្នុង La Liga ​

​ក្រុម Real Madrid ​ចាប់​ផ្ដើម​ទម្រង់​លេង​ល្អ​ឡើង​វិញ​ហើយ ​ក្រោយ​ពី​យប់មិញ​នេះ​យក​ឈ្នះ​លើ​ក្រុម Eibar ​បាន ៣-១ ​ដើម្បី​ឡើង​ទៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង La Liga ​។

​ខ្សែ​ប្រយុទ្ធ Karim Benzema ​រក​គ្រាប់​បាល់​បាន​តាំង​ពី​នាទី​ទី​៦​នៅ​ដើម​តង់​ទី​១ ​មុន​ពេល Luka Modric ​ថែម​បាន​គ្រាប់​ទី​២​ទៀត​នៅ​នាទី​១៣។ ​យ៉ាងណាមិញ ​មុន​បញ្ចប់​តង់​ទី​១ ​Eibar ​ក៏​រក​គ្រាប់​បាល់​បាន​ពី​ក្រោយ​១​គ្រាប់​មក​វិញ​ដែរ  ដោយ kike ​នៅ​នាទី​២៨។ ​សម្រាប់​តង់​ទី​២​វិញ ​នៅ​នាទី​៩០+២ ​ទៅ​ហើយ ​ទើប​ Vázquez ​ថែម​បាន​១​គ្រាប់​ទៀត ​ដើម្បី​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-១ ។

​ឃើញ​ថា​តាំង​ពី​មាន​ដំណឹង​កៅអី​របស់ Zidane ​ក្ដៅ​មក ​ក្រុម Real Madrid ​ចាប់​ផ្ដើម​លេង​ល្អ​ខ្លាំង​មែនទែន​តែ​ម្ដង។ ​ជាក់​ស្ដែង ​ប៉ុន្មាន​ប្រកួត​មក​ហើយ ពួកគេ​បន្ដ​ជ័យជម្នះ​រហូត ​និង​អាច​ឡើង​ដល់​លេខ​២​ក្នុង​តារាង La Liga ​ហើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT