Man Utd ​លត់ Leeds United ​៦-២ ​ហក់​ឡើង​ចូល Top4 ​

​ក្រុម​បិសាច​ក្រហម​ Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម Leeds United ​ក្នុង​លទ្ធផល ៦-២ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។

​ក្រុម Man Utd ​ធ្វើ​បាន​ល្អ​ណាស់​នៅ​តង់​ទី​១ ​ដោយ​អាច​រក​បាន​៤​គ្រាប់​ទៅ​ហើយ ​មុន​ពេល​ក្រុម Leeds United ​វាយ​បក​បាន​ពី​ក្រោយ​១​គ្រាប់​វិញ។ ​យ៉ាងណាមិញ ​ឈាន​ចូល​ដល់​តង់​ទី​២ ​ក្រុម​ទាំង​ពីរ​នេះ​នៅ​តែ​សម្រុក​គ្នា​ដដែល ដោយ​បន្ដ​គ្រាប់​បាល់​៣​គ្រាប់​ទៀត។ ដោយ​ក្នុង​នោះ Man Utd ​ថែម​បាន​២​គ្រាប់ ខណៈ​ដែល Leeds ​វិញ ​ដាក់​បាន​១​គ្រាប់​ផង​ដែរ។

​ជ័យជម្នះ​ទទួល​បាន​៣​ពិន្ទុ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Ole ​ហក់​ឡើង​ដល់​លេខ​៣​ក្នុង​តារាង​ហើយ ​និង​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត។ ប្រសិន​បើ​១​ប្រកួត​នោះ​ឈ្នះ​ទៀត ​គឺ Man Utd ​អាច​ឡើង​ដល់​លេខ​២​ឯ​ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT