Henderson និយាយ​ថា គោលដៅ​ដែល United ចង់​បាន​រូប​នេះ​កំពុង​ធ្វើ​បាន​ល្អ​ជាង​គេ​នៅ PL

ប្រធាន​ក្រុម​របស់ Liverpool គឺ​កីឡាករ Jordan Henderson ​ត្បិត​បើ​កំពុង​រួម​ជើង​ជាមួយ​កីឡាករ​កំពូលៗ​ជា​ច្រើន ប៉ុន្តែ​ការ​ជ្រើសរើស​កីឡាករ​ដែល​ល្អ​បំផុត​នៅ​ឆ្នាំ​ ២០២០ លោក​បែរ​ជា​ចុច​ឈ្មោះ​សមាជិក​ក្រុម​មួយ​ផ្សេង​ទៀត​វិញ។

នោះ​គឺ Jack Grealish ដែល​ជា​គោលដៅ​របស់​ក្លឹប Man Utd និង​ជា​កីឡាករ​កំពុង​ឈរ​ជើង​ឲ្យ​ក្លឹប Aston Villa ដែល​ស្ថិត​ក្នុង​ការ​ជ្រើសរើស នាម​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០២០ របស់ Henderson។

កីឡាករ​អង់គ្លេស​និយាយ៖ “Jack Grealish គឺ​ពិត​ជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​កន្លង​មក​នេះ ខ្ញុំ​គិត​ថា​គេ​ពង្រឹង​ច្រើន ហើយ​ចាស់ទុំ​ជាង​មុន និង​កំពុង​ឈាន​ទៅ​កាន់​កម្រិត​មួយ​ផ្សេង​ទៀត និយាយ​ទៅ​គេ​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ដែល​ល្អ​ដាច់​គេ​ប្រចាំ​រដូវ​កាល”។

លោក​សង្កត់​ធ្ងន់៖ “កន្លង​មក​ខ្ញុំ​ក៏​និយាយ​ពី​ឈ្មោះ​មិត្ត​រួម​ក្រុម​ខ្ញុំ​ច្រើន​ដែរ ហើយ​ស្តាប់​ទៅ​ប្រហែល​ថា​ខ្ញុំ​លំអៀង តែ​សម្រាប់ Jack គឺ​ខ្ញុំ​ជ្រើសរើស​គេ​យូរ​ណាស់​ហើយ”៕ ប្រភព៖ TalkSport

ប្រភព៖ TalkSport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT